ប្រធានាធិបតីទួរគី អំពាវនាវឲ្យមានសម្ព័ន្ធភាពឥស្លាមប្រឆាំងនឹងអ៊ីស្រាអែល

2024/09/10 12:52:04 am        52

ប្រធានាធិបតីទួរគី លោក អឺដូហ្កាន់ (Erdogan) បានធ្វើការអត្ថាធិប្បាយ បន្ទាប់ពីបានពិពណ៌នាអំពី ទាហានអ៊ីស្រាអែលដែលបានសម្លាប់ស្រ្តីជនជាតិអាមេរិកដើមកំណើតទួរគីម្នាក់ ដែលចូលរួមក្នុងការតវ៉ាកាលពីថ្ងៃសុក្រប្រឆាំងនឹងការពង្រីកការតាំងទីលំនៅ នៅតំបន់វេសបែង (West Bank) ដែលគ្រប់គ្រង ដោយអ៊ីស្រាអែល។

លោក បាននិយាយនៅឯព្រឹត្តិការណ៍សមាគមសាលាឥស្លាមមួយនៅជិតទីក្រុងអ៊ីស្តង់ប៊ុលថា «ជំហានតែមួយគត់ ដែលនឹងបញ្ឈប់ភាពក្រអឺតក្រទមរបស់អ៊ីស្រាអែល ការលួចបន្លំរបស់អ៊ីស្រាអែល និងអំពើភេរវកម្មរដ្ឋអ៊ីស្រាអែល គឺជាសម្ព័ន្ធភាពនៃបណ្តាប្រទេសឥស្លាម»។

លោកប្រធានាធិបតី បានថ្លែងថា ជំហានថ្មីៗដែលទួរគី បានអនុវត្តដើម្បីបង្កើនទំនាក់ទំនងជាមួយអេហ្ស៊ីប និងស៊ីរី គឺសំដៅលើ «ការបង្កើតខ្សែបន្ទាត់នៃសាមគ្គីភាពប្រឆាំងនឹងការគំរាមកំហែងនៃការវាតទីនិយមដែលលោកបាននិយាយថា ក៏បានគំរាមកំហែងដល់ប្រទេសលីបង់ និងស៊ីរីផងដែរ។

លោក អឺដូហ្កាន់ បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) នៅទីក្រុងអង់ការ៉ា ក្នុងសប្តាហ៍នេះ ហើយពួកគេ បានពិភាក្សាអំពីសង្គ្រាមនៅតំបន់ហ្កា ហ្សា និងវិធីដើម្បីជួសជុលបន្ថែមទៀតនូវទំនាក់ទំនងដែលជាប់គាំងជាយូរមកហើយរបស់ពួកគេ ក្នុងអំឡុងពេល ដែលជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបែបនេះ ជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm