រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ជួបគ្នានៅទីក្រុង Riyadh ស្របពេលកើតមានភាពតានតឹងនៅមជ្ឈិមបូព៌ា

2024/09/10 03:03:25 am        51

 នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបជាមួយរដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan និងអគ្គលេខាធិការក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រលោក Jasem Al-Budaiwi នៅក្នុងទីក្រុង Riyadh ។

 លោក Lavrov កំពុងបំពេញទស្សនកិច្ចនៅទីក្រុង Riyadh ដើម្បីចូលរួមកិច្ចប្រជុំរវាងក្រុមមន្រ្តីកិច្ចសហប្រតិបត្តិការឈូងសមុទ្រ និងក្រុមមន្រ្តីរុស្ស៊ី ។

 លោក បានបំពេញទស្សនកិច្ចនេះ ស្របពេលកើតមានភាពតានតឹងឡើងកម្តៅខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។

សារព័ត៌មានរដ្ឋស៊ីរី រាយការណ៍នៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១៦នាក់ នៅតំបន់ភាគខាងលិចស៊ីរី និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួសកាលពីយប់កន្លងទៅ ដែលជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុត ត្រូវបានរាយការណ៍ដោយក្រុមអាជ្ញាធរស៊ីរី ចាប់តាំងពីស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ រងការវាយប្រហារកាលពីខែមេសា ។

ក្រុមឃ្លាំមើលសង្គ្រាមស៊ីរី បានរាយការណ៍ថា អ៊ីស្រាអែល បានវាយប្រហារតាមអាកាសទៅលើអគារស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងឃ្លាំងអាវុធមួយកន្លែង កាលពីយប់ថ្ងៃអាទិត្យ។

ដោយឡែក ទីភ្នាក់ងារសង្កេតការណ៍ស៊ីរីទទួលបន្ទុកសិទ្ធមនុស្ស បាននិយាយថា ការវាយប្រហារ បានកំណត់គោលដៅលើទីតាំងនានានៅក្រុង Masyaf ក្នុងខេត្ត Hama ភាគខាងលិចប្រទេសស៊ីរី ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm