ក្រសួងការងារ និងក្រុមហ៊ុនRMA ចុះអនុស្សរណៈដើម្បីពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យយានយន្តនៅកម្ពុជា

2024/09/10 04:21:46 am        86

ភ្នំពេញ ÷ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចុះអនុស្សរណៈជាមួយ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (RMA) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកម្មវិធីហ្វឹកហ្វឺនកូនជាងលើការបណ្តុះបណ្តាលតាមបច្ចេកវិទ្យាចុងក្រោយ និងសេវាការងារសាធារណៈ” ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថាអនុស្សរណៈនេះនឹងធ្វើឱ្យធនធានមនុស្សកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យាចុងក្រោយ និងសេវាសាធារណៈតាមរយៈការបណ្តុះបណ្តាលកូនជាង ដែលRMA នឹងទទួលយកសិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធផ្សេងៗ។

បន្ថែមពីនេះ តាមរយៈអនុស្សរណៈដែលបានចុះហត្ថលេខានាពេលនេះ ក្រុមហ៊ុន RMA ក៏នឹងមានឱកាសក្នុងការសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដើម្បីរៀបចំកម្មវិធីសិក្សាឱ្យសមស្របទៅនឹងតម្រូវការជំនាញរបស់ក្រុមហ៊ុន ហើយក៏ជាការចូលរួមចំណែកបណ្តុះបណ្តាល និងបំពេញកង្វះខាតធនធានមនុស្សផងដែរ។

ទន្ទឹមនឹងនេះ លោក ងន សាំង ក្នុងឱកាសនៃពិធីចុះអនុស្សរណៈបានសម្តែងនូវក្តីសោមនស្សរីករាយ និងបានលើកឡើងពីគោលការណ៍ថ្មីដែលនឹងអនុវត្ត ដោយការផ្តល់ឱកាសដល់បុគ្គលិកឱ្យទទួលបាននូវការបណ្តុះបណ្តាលជំនាញក្រៅម៉ោង ដែលអាចជួយទាំងក្រុមហ៊ុនឱ្យមានអ្នកបំពេញការងារ និងជួយដល់សិក្ខាកាមទទួលបានប្រាក់កម្រៃផងដែរ។ ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាទៀតផង។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន RMA បានផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស និស្សិត ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តនៅតាមបណ្តាសហគ្រាស គ្រឹះស្ថានដៃគូ ជាមួយនឹងឱកាសការងារតាមរយៈការជ្រើសរើសក្នុងចំណោមអ្នកហាត់ការ ឬកម្មសិក្សាដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ឱ្យក្លាយជាកម្មករនិយោជិតរបស់សហគ្រាសគ្រឹះស្ថានដៃគូ ហើយកិច្ចសហការនេះ ក៏នឹងចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ និងការពង្រឹងធនធានមនុស្សនៅកម្ពុជាស្របតាមតម្រូវការទីផ្សារការងារ។

មួយវិញទៀតអនុស្សរណៈនេះ នឹងធ្វើឱ្យសិក្ខាកាមដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចពង្រឹងសមត្ថភាពសិក្ខាកាមឱ្យកាន់តែប្រសើរ និងផលិតភាពខ្ពស់បន្ថែមតាមរយៈការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តផ្ទាល់ជាមួយគ្រឿងយន្ត និងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន RMA៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm