សហគ្រិនខ្មែររៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រ​អាជីវកម្មក្នុងស្រុក

2024/09/10 04:46:16 pm        303

ភ្នំពេញ៖ សហគ្រិនខ្មែរ នៅរសៀលថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៤ បានរៀបចំ “ទិវា​កសាង​បណ្តាញ​ប្រព័ន្ធ​អេកូឡូស៊ី” លើកទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ​សហ​គ្រិន​ខ្មែរ។ ទិវានេះ ផ្តល់ជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែក​រំលែក​ការ​យល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។

នៅក្នុងអង្គវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី បានមានប្រសាសន៍ថា “សហគ្រិនខ្មែរ ដើរ​តួនាទី​ជា​កាតាលីករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈ​ពង្រឹង​ទំនាក់ទំនងធុរកិច្ច និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ឱ្យស្របតាម​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តថា តួនាទីស្នូលមួយរបស់សហគ្រិនខ្មែរ គឺ​បង្កើន​ប្រសិទ្ធភាពធនធាន និងការផ្សាភ្ជាប់អាជីវកម្មក្នុងស្រុកទៅកាន់ឱកាសផ្សេងៗ ដូចជាការ​ទទួល​បា​​នវិញ្ញាបនបត្រកម្ម ការចាប់យកស្តង់ដារ និងឱកាសចូលទៅកាន់ទីផ្សារ ដើម្បីធានាថា អាជីវកម្មក្នុងស្រុកអាចរីកចម្រើន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។”

ទិវាកសាង​បណ្តាញ​ប្រព័ន្ធអេកូឡូស៊ីលើកទី២នេះ រួមមានការបង្ហាញលម្អិត​អំពី​សមិទ្ធ​ផល​សំខាន់​ៗ ​រយៈពេល៤ឆ្នាំ របស់សហគ្រិនខ្មែរ ការបង្ហាញគំនិតផ្តួចផ្តើមថ្មីៗ និងកិច្ចខិតខំ​ប្រឹង​ប្រែង​រួម​តាម​រយៈ​ការ​ចេញផ្សាយសៀវភៅប្រចាំឆ្នាំរបស់ខ្លួន។ លើសពីនេះ កម្មវិធីក៏បានរៀបចំ​ឱ្យ​មាន​កិច្ច​សន្ទនា រវាងតំណាងក្រសួង-ស្ថាប័ន ស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគមធុរកិច្ច និងភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ ដើម្បីគាំទ្រដល់សហគ្រិនក្នុងស្រុកផងដែរ។

គិតមក​ដល់​ពេលនេះ សហគ្រិនខ្មែរ បានផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណ ៥៧,០០០​នាក់ និងបានផ្តល់ហិរញ្ញប្បទានដល់សហគ្រិនចំនួន ៧៦០នាក់ នៅទូទាំងប្រទេស។ ក្នុង​នាម​ជា​អង្គភាព​បរធនបាលរបស់រដ្ឋាភិបាល សហគ្រិនខ្មែរ បាននិងកំពុងអនុវត្តកម្មវិធី និងសហកា​រ​ដោយ​ផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm