Apple បើកបង្ហាញទូរសព្ទ iPhone 16 ថ្មីជាមួយមុខងារ AI រួមទាំងនាឡិកានិង AirPods

2024/09/10 04:53:55 pm        239

ក្រុមហ៊ុន Apple កាលពីថ្ងៃចន្ទ (០៩ កញ្ញា) បានបើកបង្ហាញទូរសព្ទ iPhone 16 ដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់ខ្លួន រួមជាមួយមុខងារបញ្ញាសិប្បនិម្មិត AI កាន់តែទំនើប និងបានសន្យាថានឹងមានការកែលម្អនៅក្នុងមុខងារជំនួយការ ស៊ីរី (Siri) របស់ទូរសព្ទឱ្យកាន់តែប្រសើរ ខណៈខ្លួនបានបញ្ចេញកម្មវិធីថ្មី ដែលចាប់ផ្តើមនៅក្នុងកម្រិតសាកល្បងនៅខែក្រោយ។

នាយកប្រតិបត្តិ Apple លោក ធីម ឃុក (Tim Cook) បាននិយាយនៅក្នុងកម្មវិធីសម្ពោធផលិតផលរបស់ខ្លួនថា «iPhone ជំនាន់ក្រោយត្រូវបានរចនាឡើងសម្រាប់ទូរសព្ទឆ្លាតវៃ អេបផល អ៊ីនថែលលីជែន (Apple Intelligence)។ នេះជាការចាប់ផ្តើមនៃយុគសម័យថ្មីដ៏គួរឱ្យរំភើប»។

ក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យាជុំវិញពិភពលោកកំពុងប្រជែងគ្នាដើម្បីបន្ថែមមុខងារ AI ទៅក្នុងផលិតផល ហើយទូរសព្ទត្រូវបានគេរំពឹងថានឹងក្លាយជាសមរភូមិដ៏សំខាន់បំផុត។ នាយកប្រតិបត្តិបាននិយាយថា Apple Intelligence ដែលជាកម្មវិធី AI របស់ក្រុមហ៊ុន នឹងត្រូវបានប្រើដើម្បីកែលម្អ Siri ក៏ដូចជាការពង្រឹងមុខងារដូចជាការយល់ដឹង និងកំណត់អត្តសញ្ញាណវត្ថុដែលបានថតដោយកាមេរ៉ាទូរសព្ទ។

ទូរសព្ទ iPhone 16 និង 16 Plus នឹងមានតម្លៃដូចគ្នា ខណៈម៉ូដែលទាំងពីរប្រើបន្ទះឈីបថ្មី និងស្រោមអាលុយមីញ៉ូម។ ម៉ូដែលកម្រិតខ្ពស់ជាងនេះគឺ iPhone 16 Pro និង 16 Pro Max ផលិតពីទីតានីញ៉ូម និងមានសមត្ថភាព AI កាន់តែច្រើន ដូចជាការផ្តល់យោបល់អំពីរបៀបរៀបចំការថតរូបកាន់តែមានប្រសិទ្ធភាព និងសមត្ថភាពកាត់តសំឡេងក្នុងបំណងផលិតវីដេអូកម្រិតអ្នកជំនាញ។

Apple ក៏បានបញ្ចេញនាឡិកាដៃ និងកាសត្រចៀក អ៊ែរផត (AirPods) ថ្មីជាមួយនឹងសមត្ថភាពផ្តោតលើសុខភាព ក៏ដូចជាការកែលម្អការរចនាផ្នែករឹង (Hardware) ផងដែរ។ ក្រុមហ៊ុន Apple បានគូសបញ្ជាក់ពីសមត្ថភាពរបស់នាឡិការក្នុងការស្វែងរកស្ថានភាពសុខភាពរយៈពេលវែង ដូចជាការពិបាកដកដង្ហើមពេលគេង ក៏ដូចជាការរកឃើញ និងឆ្លើយតបទៅនឹងភាពអាសន្នដូចជាការដួលជាដើម៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm