កម្ពុជា-ចិន ជំរុញការអភិវឌ្ឍន៍លើគម្រោងសំខាន់ៗឱ្យសម្រេចតាមផែនការ ដើម្បីប្រយោជន៍​ដល់កម្ពុជា

2024/09/10 05:02:08 pm        274

កម្ពុជា-ចិន បាននិងកំពុងពិនិត្យវឌ្ឍនភាព ដើម្បីពន្លឿនដល់វិនិយោគិនចិន ដែលអភិវឌ្ឍន៍​គម្រោង​វិនិយោគសំខាន់ៗនៅកម្ពុជា ជំរុញអនុវត្តឱ្យសម្រេចតាមផែនការសកម្មភាពរបស់ខ្លួន ឬ​បានឆាប់រហ័សជាងនេះ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិនៃកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ជំនួប​ទទួល​ទាន​អាហារជាមួយ ឯកឧត្តម Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃ​គណៈ​កម្មាធិការ​ជាតិ​អភិវឌ្ឍន៍និងកំណែទម្រង់ចិន (NDRC) និងឯកឧត្តម Wu Hao អគ្គលេខាធិការ នៃ NDRC នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ បាន​ពិភាក្សា​លើ​ការងារ​អភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចការងារ​អភិវឌ្ឍន៍​គម្រោងវិនិយោគមួយចំនួន ដែល វិនិយោគិនចិនបានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បី​ធានាថា គម្រោងការងារទាំងអស់អាចអនុវត្តទៅដោយជោគជ័យ ក្រោមការ ជំរុញ​ពន្លឿន​នីតិវិធីការងារ រវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួម ឱ្យគម្រោង​ទាំង​នោះ​សម្រេច​បាន​ឆាប់​រហ័ស ដើម្បីបម្រើ ប្រយោជន៍ជាតិកម្ពុជា។

ជាក់ស្ដែងដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និង​កំណែ​ទ​ម្រង់ចិន បានបង្ហាញការ ប្តេជ្ញាចិត្ត នឹងជួយជំរុញ​ឱ្យ​ក្រុម​ហ៊ុន​ចិន​ដែល​វិនិយោគ​ក្នុង​គម្រោង​នេះ អនុវត្តការងារឱ្យសម្រេចបានលទ្ធផលតាមកាលកំណត់ ឬមុន កាលកំណត់ ដែល​បានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ ២០២៨។

សូមបញ្ជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិ​ន​បាន​ជួយ​វិនិយោគលើការសាងសង់ហេដ្ឋា- រចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣ ០០០ គីឡូម៉ែត្រ និងស្ពានចំនួន ១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេ បាសាក់ និងទន្លេ​ដទៃ​ទៀត​ត្រូវ​បានសាងសង់ឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ បានត​ភ្ជាប់​សហគមន៍​សម្រួល- ពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ដោយបាន​កំពុង​លើក​កម្ពស់​ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm