ស្ថាប័នរដ្ឋចំនួនពីរសហការគ្នាក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការវិនិយោគ

2024/09/10 05:36:35 pm        175

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា រួមគ្នាបន្តកិច្ចសហការ ក្នុងក្រប​ខណ្ឌ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បី ជំរុញការវិនិយោគ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ក្នុងជំនួបពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានបង្ហាញការស្វាគមន៍យ៉ាង កក់ក្ដៅដល់ប្រតិភូ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែលបានចំណាយពេលវេលា ដើម្បីធ្វើបទបង្ហាញអំពីប្រព័ន្ធធនាគារអនឡាញ (OBS) និងប្រព័ន្ធបាគង ជូនដល់មន្ត្រីជំនាញ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ស្របគ្នា​នឹង​ឱកាស​នេះ ឯកឧត្តមបានរំលេចជូនអំពីវឌ្ឍនភាព ថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើ​កិច្ច​ការ​ងារ​ពាក់​ព័ន្ធបច្ចេកវិទ្យា រួមមានការដាក់ចេញឱ្យប្រើប្រាស់ សាកល្បងផ្ទៃក្នុងប្រព័ន្ធគ្រប់ គ្រង​គម្រោង​វិនិយោគកម្ពុជា (CDC Investment Project Management) ឬប្រព័ន្ធ cdcIPM ដែល​កិច្ចការងារនេះ បានអនុវត្ត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែល​បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ ជាបញ្ចកោណទី៥ ដើម្បីការ​អភិវឌ្ឍ​ សេដ្ឋកិច្ច និងសង្គមឌីជីថល។

ទាក់ទិនបញ្ហានេះដែរ, មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ក៏បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះ​ក្បាយ​ជូន​ដល់​អង្គប្រជុំ អំពី ព័ត៌មានជាមូលដ្ឋានរបស់ប្រព័ន្ធទាំងពីរ ដែលបានចូលរួមបម្រើប្រយោជន៍ និង​ការតភ្ជាប់ លើវិស័យហិរញ្ញវត្ថុ និងធនាគារជួយសម្រួល ដល់កិច្ចការងារផ្ទេរ-និង​ទូទា​ត់​សាច់​ប្រាក់​បាន​យ៉ាងល្អប្រសើរ។ ជុំវិញកិច្ចសហការលើច្ចេកវិទ្យាឌីជីថលនេះ, អង្គប្រជុំបានពិភាក្សា ផ្លាស់​ប្ដូរយោបល់យ៉ាងផុសផុល ដោយក្នុងនោះភាគីទាំងពីរបានឯកភាព នឹងបន្តកិច្ច​សហការ​ជិត​ស្និទ្ធ និងពិនិត្យលទ្ធភាពក្នុងការ ប្រើប្រាស់ ក៏ដូចជាតភ្ជាប់ប្រព័ន្ធនានា ដើម្បីបម្រើប្រយោជន៍ សា​ធារណៈ។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធទូទាត់ដែលអភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា មានជា​ច្រើន​ប្រព័ន្ធ​ ក្នុងនោះប្រព័ន្ធធនាគារអេឡិច ត្រូនិច OBS បានកំពុងដាក់ឱ្យដំណើរការ ដោយមាន​សមាជិក​ចំនួន ៨១រួមមនា៖ ធនាគារពាណិជ្ជ ៦៥, ធនាគារឯកទេស ២, គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៤, គ្រឹះស្ថានមិនមែនទទួលប្រាក់បញ្ញើ ១, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ១៧ និងស្ថាប័ន រដ្ឋចំនួន ១ ផងដែរ។ ចំណែកប្រព័ន្ធទូទាត់បាគង បានកំពុង​ជំរុ​ញ​ប្រើ​ប្រាស់​សេវា​ទូទាត់​សង​ប្រាក់ និងជំរុញឱ្យសាធារណជន និង សហគ្រាសធ្វើប្រតិបត្តិការហិរញ្ញវត្ថុឌីជីថល បាន​កាន់តែប្រសើរជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm