មន្ត្រីបោះឆ្នោតអាមេរិក រិះគន់ការគំរាមរបស់លោក Trump ក្នុងការចាប់មន្រ្តីដាក់ពន្ធនាគារ បើជាប់ឆ្នោត

2024/09/10 06:17:43 pm        134

ក្រុមមន្រ្តីគ្រប់គ្រងការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កាលពីថ្ងៃចន្ទ (០៩ កញ្ញា) បានរិះគន់ខ្លាំងៗលើការគំរាមកំហែងរបស់លោក Donald Trump ក្នុងការចាប់មន្ត្រីបោះឆ្នោត “ពុករលួយ” ដាក់ពន្ធនាគារប្រសិនបើលោកឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយចោទប្រកាន់បេក្ខភាពបក្សសាធារណរដ្ឋរូបនេះពីការបំភិតបំភ័យ និងញុះញង់ឱ្យមានលទ្ធភាពនៃអំពើហិង្សាក្នុងប្រទេស។

មន្រ្តីបោះឆ្នោតទាំងនេះបានឆ្លើយតបទៅនឹងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក Trump កាលពីថ្ងៃសៅរ៍ ដែលលោកបានគំរាមមនុស្សមួយចំនួនជាមួយនឹងការកាត់ទោស ប្រសិនបើពួកគេចូលរួមក្នុងការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០២៤។ គួររម្លឹកថា ការសិក្សាជាច្រើនបានរកឃើញថាការក្លែងបន្លំក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក គឺកម្រមានខ្លាំងណាស់។

លោក Trump ក៏បានអះអាងដោយគ្មានមូលដ្ឋានម្តងទៀតថា ការចាញ់ឆ្នោតឆ្នាំ២០២០ របស់លោកទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden គឺព្រោះតែការក្លែងបន្លំ ដោយនេះជាសារដូចគ្នាដែលលោកបានផ្តល់ឱ្យអ្នកគាំទ្រមុនពេលមានការសម្រុកចូលដ៏កម្រោលក្នុងវិមានកាពីតូលរបស់អាមេរិក កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

អ្នកប្រជាធិបតេយ្យជាច្រើនបានពណ៌នាការបង្ហោះរបស់លោក Trump នេះថាជា «អំពើទុច្ចរិត» ហើយបាននិយាយថា នេះអាចជាការញុះញង់ឱ្យមានអំពើហិង្សាផ្នែកនយោបាយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm