បក្សនយោបាយមួយចំនួន គ្រោងចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែននាសប្តាហ៍ក្រោយ

2024/09/10 07:36:36 pm        140

បណ្តាគណបក្សនយោបាយមួយចំនួន គ្រោងចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែនក្នុងតំបន់ឦសាន ដើម្បី​ពិនិត្យស្ថានភាពទូទៅ និងបង្គោលព្រំដែននាសប្តាហ៍ក្រោយនេះ។

ស្រប​ពេល​ប្រជាពលរដ្ឋ និងយុវជនគ្រប់​មជ្ឈដ្ឋាន​បាន​បន្តនាំគ្នា​ទៅទស្សនាតាមបណ្តាខេត្ត​តំបន់​ឦសាន​ជាប់ព្រំដែនកម្ពុជា-វៀតណាម មាន​បណ្តា​គណបក្សនយោបាយ​ដែលជាសម្ព័ន្ធភាព​បាន​រៀប​ចំ​គម្រោងក្នុងការចុះធ្វើទស្សនកិច្ចទៅកាន់ខេត្តទាំង៤​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ ក្នុងគោលបំណងស្វែងយល់ និងពិនិត្យតថភាពពិត នៃ​ស្ថានភាព​តាម​បន្ទា​ត់​ព្រំដែន ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍នៅតំបន់នោះ។

លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានឱ្យដឹងថា គណបក្ស​របស់​លោក​នឹង​ជួប​ហើយ​កំណត់​ពេលវេលាចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែននាសប្តាហ៍ខាងមុខ ជាមួយបណ្តា​គណបក្ស​នយោបាយផ្សេងទៀត។ ប្រធានគណបក្សរូបនេះ បញ្ជាក់ថា ទស្សនកិច្ចនេះ មាន​គោល​បំណង​មើល​ពីភាពពិតតាមបន្ទាត់ព្រំដែនដែលរាជរដ្ឋាភិបាលបានរៀបចំ ព្រោះក្នុងនាម​អ្នក​នយោបាយ​ត្រូវ​ទៅដល់ និងមើលពីភាពជាក់ស្តែង ហើយមិនមែនចោទ​ប្រកាន់​ដូច​អ្នក​នយោបាយ​មួយ​ចំនួន​ទាំងដែលខ្លួនមិនបានទៅពិនិត្យផ្ទាល់នោះទេ។

ជាមួយគ្នានេះ លោក ហួត សុខដុម ប្រធានគណបក្សនគរប្រជាធិបតេយ្យ បានចាត់ទុកការ​ធ្វើ​ទស្សន​កិច្ច​នាពេលខាងមុខជាមួយបណ្តាគណបក្សនយោបាយផ្សេងទៀត គឺមានសារៈសំខាន់ ដើម្បី​ពិនិត្យថា​រាជ​រដ្ឋាភិបាល​ពិតជាធ្វើការអភិវឌ្ឍ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋពិតប្រាកដ។

សូមជម្រាបថា ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសពីការ​រៀបចំ​ដំណើរ​កម្សាន្ត ក៏ដូចជាទស្សនកិច្ចសិក្សានៅតាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សា​នុសិស្ស និង និស្សិត បានធ្វើទស្សនកិច្ចទៅតាមខេត្តតំបន់ឦសានទាំង៤ជាបន្តបន្ទាប់ ហើយ​ថែមទាំងមានការដឹកនាំ និងពន្យល់ដល់ទីតាំងបង្គោលព្រំដែននីមួយៗ ព្រមទាំង​មើល​ពី​ការ​អភិវឌ្ឍ​តាម​ក្រវាត់ព្រំដែនជូនដល់ប្រជាពលរដ្ឋ និងយុវជនសម្រាប់ទស្សនា និងចងក្រង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវរបស់ខ្លួនផងដែរ៕ អត្ថបទ៖ សេក ឧត្តម 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm