សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាប់ផ្តើមទទួលពាក្យសិស្សរៀនជំនាញបន្តសញ្ញាបត្រ C2

2024/09/10 08:37:57 pm        243

បណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសTVET បានចាប់​ផ្តើម​បើក​ការ​ទទួល​ពាក្យ​ចូលរៀន​ថ្នាក់អាហារូបករណ៍បន្ត លើជំនាញវិជ្ជាជីវៈសញ្ញាបត្រកម្រិត២ C2 សម្រាប់​សិស្ស​ទាំង​ឡាយ​ណា ដែលបានរៀនជំនាញវិជ្ជាជីវៈC1ចប់ ក្នុងកម្មវិធីការផ្តល់អាហារូបករណ៍​រាជរដ្ឋាភិបាល សម្រាប់​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១.៥លាននាក់ សម្រាប់យុវជនមក​ពី​គ្រួសារ​ក្រីក្រ និងងាយរងហានីភ័យ។

បើតាមអ្នកគ្រូ យ៉ា ស្រីមុំ មន្ត្រីរងចាំទទួលពាក្យសុំការសិក្សា នៃ វិទ្យាស្ថានជាតិ​ពហុ​បច្ចេក​ទេស​តេជោ សែន​ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែកញ្ញានេះថា ដោយសារ​ការ​អនុវត្តពីថ្នាក់ដឹកនាំសាលា នៅពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន​ក្រុងតាខ្មៅ បានចាប់ផ្តើមបើកទទួលពាក្យសុំរៀនបន្តជំនាញវិជ្ជាជីវៈសញ្ញាបត្រC2 ដោយ​មិន​គិត​ថ្លៃ​រយៈពេល១ឆ្នាំ សម្រាប់សិស្សទាំងឡាយណា ដែលបានរៀនជំនាញវិជ្ជាជីវៈC1ចប់ ក្នុងកម្មវិធី​ការ​ផ្តល់អាហារូបករណ៍រាជរដ្ឋាភិបាលសម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១.៥លាន​នាក់ និងចាប់ផ្តើម​ទទួល​ពាក្យ​សុំ​ចូល​រៀន​ថ្នាក់​អាហារូបករណ៍​សញ្ញាបត្រ​ជាន់​ខ្ពស់​បច្ចេកទេស រៀនរយៈពេល២ឆ្នាំ។

អ្នកគ្រូ បន្តថា អំឡុងពេលចាប់ផ្តើមទទួលពាក្យសុំការសិក្សានេះ គឺមានសិស្សដែល​បាន​រៀន​ជំនាញ​ថ្នាក់​C1ចប់ កំពុងមានការងារធ្វើ គឺគេបានឆ្លៀតពេល​​មក​ចុះ​ឈ្មោះ​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ​ថ្នាក់​បន្ត​ជាបណ្តើរៗហើយ។

ដោយក្តីស្រឡាញ់ និងចង់បង្កើនកម្រិតសមត្ថភាពចំណេះជំនាញវិជ្ជាជីវៈ បំពេញការងារ និង​មុខរបរ​ នៅពេលនេះ យុវជន បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលដែល​បាន​ផ្តល់​អាហារូបករណ៍​រៀនជំនាញ​ជូនយុវជន ១លាន៥សែននាក់ រៀនជំនាញវិជ្ជាជីវៈកម្រិតC1ចប់ ហើយបានផ្តល់ការរៀន​ជំនាញនេះនៅថ្នាក់បន្តបន្ទាប់ទៀតដោយមិនមានគិតថ្លៃបន្តទៀត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីអណត្តិទី៧ បានដឹកនាំប្រទេសបានរយៈពេលជាង១ឆ្នាំមកនេះ បាន​អនុវត្តកម្មវិធីគោលនយោបាយថ្មីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បចេ្ចក​ទេស​ជូនយុវជន១.៥លាននាក់ មានសិស្សចុះឈ្មោះចូលរៀន​ជំនាញ​បាន​ជាង​៥​ម៉ឺ​ន​៨០០​នាក់​រៀន​ជំនាញវិជ្ជាជីវៈសញ្ញាបត្រកម្រិតមួយC1 ហើយក៏មានសិស្ស​មួយ​ចំនួន​បាន​ស្នើ​សុំ​ដាក់​រៀន​បន្ត​ថ្នាក់​C2 និងរៀនជំនាញនានាទៀត៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm