UN៖ ប្រតិបត្តិការយោធាអ៊ីស្រាអែល ធ្វើឱ្យស្ថានការណ៍នៅ West Bank កាន់តែអាក្រក់ទៅៗ

2024/09/10 09:16:43 pm        930

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថា ប្រតិបត្តិការយោធាធំៗរបស់អ៊ីស្រាអែល នៅទូទាំងតំបន់កាន់កាប់ វេសបែង (West Bank) កំពុងធ្វើឱ្យស្ថានភាព “ដ៏គ្រោះថ្នាក់” រួចទៅហើយនៅទីនោះកាន់តែអាក្រក់ទៅៗ ស្របពេលអំពើហិង្សារបស់អ្នកតាំងលំនៅកាន់តែធ្ងន់ធ្ងរ។

ក្នុងការបើកសម័យប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក វ៉ុលឃើ ធឺក (Volker Turk) បានរិះគន់ការកើនឡើងនៃអំពើហិង្សានៅតំបន់ West Bank ស្របពេលមានការវាយឆ្មក់ដ៏ធំរបស់អ៊ីស្រាអែល។ លោក Turk បានប្រាប់ក្រុមប្រឹក្សាថា “នៅក្នុងតំបន់ West Bank ប្រតិបត្តិការដ៏បង្ហូរឈាម និងបំផ្លិចបំផ្លាញ ដែលមួយចំនួនស្ថិតក្នុងកម្រិតមួយដែលមិនធ្លាប់ឃើញក្នុងពេលពីរទសវត្សរ៍ចុងក្រោយនេះ កំពុងធ្វើឱ្យស្ថានការណ៍នៅទីនោះកាន់តែអាក្រក់ ហើយអំពើហិង្សាអ្នកតាំងលំនៅបានបង្កភាពធ្ងន់ធ្ងរថែមទៀត”។

អំពើហិង្សានៅតំបន់ West Bank បានកើនឡើងស្របគ្នានឹងសង្រ្គាមនៅហ្កាហ្សា ដែលចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ យោធាអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែសីហា បានបើកការវាយឆ្មក់ក្នុងពេលដំណាលគ្នានៅទូទាំងទីក្រុងជាច្រើន និងជំរំជនភៀសខ្លួននៅភាគខាងជើង West Bank ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៦នាក់។

យោធាបាននិយាយថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៣៥នាក់ ខណៈក្រុមហាម៉ាស និងជីហាតអ៊ីស្លាមប៉ាឡេស្ទីនបានអះអាងថា មានអ្នកស្លាប់យ៉ាងតិច ១៤នាក់ប៉ុណ្ណោះជាសមាជិកខ្លួន។ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនមក ទាហានអ៊ីស្រាអែល ឬអ្នកតាំងលំនៅបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៦២នាក់នៅតំបន់ West Bank៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        40
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm