ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងជិត២០០០នាក់ ក្នុងការការពារសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងឱកាស​ពិធី​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

2021/09/21 09:13:04 pm        601

ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នឹង​ប្រើប្រាស់​កម្លាំង​សរុប​ជិត​ ២០០០​នាក់ ដើម្បី​ការពារ​សន្តិសុខសណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ឱកាស​ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ ប្រពៃណីជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១​នេះតទៅ ។

​​​លោក​ឧ​ត្ត​ម​សេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍​ថា ក្នុង​ឱកាស​ពិធីកាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ កម្លាំង​សមត្ថកិច្ច​របស់​រាជធានី​ភ្នំពេញ ​នឹង​ប្រើប្រាស់​កម្លាំង​ចំនួន​១៩២១​នាក់ ឈរជើង​នៅតាម​គោលដៅ​សំខាន់ៗ​មួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ ជាពិសេសឈរជើង​នៅតាម​បណ្តាវត្ត​អារាម​ទាំង​១៥១​វត្ត​ និង​នៅតាម​ច្រកចេញចូល​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ចរាចរណ៍​ជូនប្រជាពលរដ្ឋ ក្នុងឱកាស​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​វត្ត​អារាម ​ក៏ដូចជា​ ចាក​ចេញពី​រាជធានី​ភ្នំពេញ ​ទៅ​បណ្ដា​ខេត្ត​នានា​។

លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​​បន្ថែមថា ក្នុង​ចំនួន​សមត្ថកិច្ច​ប៉ូលិស​ជិត​២០០០ នាក់​នេះ ​យើងចែក​ចេញជា​ផែន​សម្រួល​សណ្ដាប់ធ្នាប់​ ចរាចរអន្តរាគមន៍ អគ្គិភ័យ ល្បាត និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ នៅក្នុង​មូលដ្ឋាន​ ដើម្បី​កាត់បន្ថយ​នូវ​អំពើចោរកម្ម​ លួច ឆក់ ប្លន់ គ្រឿងញៀន និង​គាស់​ផ្ទះ​ជាដើម...។ បន្ថែម​ពីនេះ​ទៀត យើង​ក៏​ប្រើប្រាស់​សមត្ថកិច្ច​ប៉ូលិស​ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ចុះ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ផងដែរ​ សំដៅ​ធ្វើយ៉ាង​ណា​ឲ្យប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ ​និង​មាន​ជំនឿ​ទុកចិត្ត​មកលើ​សមត្ថកិច្ច​របស់​យើង​។

សូម​ជម្រាបជូនឲ្យដឹងថា ខ្លឹមសារទាំងនេះ គឺជាលើកឡើងរបស់លោក​ឧ​ត្ត​ម​សេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​ការ​បញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២០​ ខែកញ្ញា​ឆ្នាំ២០២១ ម្សិលមិញ ដើម្បី​ពិភាក្សាលើ​ការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ ការអនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​ ជុំវិញ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិធីបុណ្យ​ដាក់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ ៕

អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm