អាមេរិកអះអាងថា Google បានបង្កើតភាពផ្តាច់មុខនៃបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម

2024/09/10 10:15:25 pm        29


ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃចន្ទ (ទី៩ ខែកញ្ញា) បានប្រាប់ទៅចៅក្រមសហព័ន្ធថា ក្រុមហ៊ុន Google បានបង្កើតនូវភាពផ្តាច់មុខ នៅក្នុងបច្ចេកវិទ្យារកប្រាក់កម្រៃដែលផ្តល់ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដោយចាប់ផ្តើមការកាត់ក្តីសំណុំរឿងប្រឆាំងទំនុកចិត្តរបស់សហព័ន្ធជាលើកទី២ លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ចំពេលមានការត្រួតពិនិត្យលើឧស្សាហកម្មនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍បើកការជំនុំជម្រះ លោកស្រី Julia Tarver Wood ដែលជាប្រមុខនៃមេធាវីតំណាងឲ្យរដ្ឋាភិបាល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Google បានប្រើប្រាស់ការទិញយកក្រុមហ៊ុនសូហ្វវែរ (កម្មវិធី) ផ្សាយពាណិជ្ជកម្ម គឺក្រុមហ៊ុន DoubleClick ក្នុងឆ្នាំ២០០៨ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាដែលលក់ការដេញថ្លៃការផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ ក្នុងពេលដែលអ្នកប្រើប្រាស់ចូលមើល។

លោកស្រីបាននិយាយថា ឥឡូវនេះ ក្រុមហ៊ុន Google មានចំណែកទីផ្សារ ៨៧ភាគរយ នៅក្នុងបច្ចេកវិទ្យាលក់ការផ្សាយពាណិជ្ជកម្មនោះ ដែលអាចឲ្យក្រុមហ៊ុនគិតថ្លៃខ្ពស់ជាងមុន និងចាប់យកចំណែកកាន់តែធំនៃការលក់នីមួយៗ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកផ្សាយព័ត៌មាន និងម្ចាស់គេហទំព័រផ្សេងទៀត។

អ្នកស្រី Wood ដែលបាននិយាយនៅក្នុងតុលាការសហព័ន្ធអាមេរិក ប្រចាំតំបន់ភាគខាងកើតនៃរដ្ឋ Virginia បានបន្ថែមថា ទីបំផុត ក្រុមហ៊ុន Google បានប្រើប្រាស់ទំហំ និងឥទ្ធិពលរបស់ខ្លួន ដើម្បីរាំងខ្ទប់គូប្រជែង និងរៀបចំច្បាប់ ដើម្បីពង្រឹងវិធានការរកប្រាក់ចំណេញរបស់ខ្លួន។

សូមបញ្ជាក់ថា ការកាត់ក្តីនេះកើតចេញពីករណីមួយ គឺ US et al v Google (អាមេរិក និងរដ្ឋផ្សេងទៀតប្ដឹង Google) ដែលក្រសួងយុត្តិធម៌ និងរដ្ឋចំនួន ៨ បានប្តឹងក្រុមហ៊ុន Google ក្នុងឆ្នាំ២០២៣។ នៅក្នុងបណ្តឹងរបស់ខ្លួន ទីភ្នាក់ងារ និងបណ្ដារដ្ឋទាងនោះ បានចោទប្រកាន់ក្រុមហ៊ុនអ៊ីនធឺណិតយក្សមួយនេះ ពីបទរំលោភលើការគ្រប់គ្រងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មរបស់ខ្លួន និងបំពានច្បាប់ប្រឆាំងទំនុកចិត្ត។

ក្រុមហ៊ុន Google បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា រដ្ឋាភិបាល កំពុងព្យាយាមរំខានប្រព័ន្ធដែលផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មខ្នាតតូចដែលដំណើរការការផ្សាយពាណិជ្ជកម្ម និងដល់អ្នកដែលបង្កើតមាតិកា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm