ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធស្រាវជ្រាវរកធនធានរបស់ខ្មែរ​បន្ថែមអាច​ធ្វើ​ជា​គ្រឿងសំណង់

2024/09/10 10:24:30 pm        1.1 K

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានជំរុញទៅដល់អ្នកដែលធ្វើការងារលើវិស័យសំណង់ ឬអ្នកជំនាញផ្នែកស្ថាបត្យកម្ម បន្ត​ស្រាវជ្រាវរកធនធាន ឬវត្ថុធាតុដើមបន្ថែមដែលជារបស់ខ្មែរ ដើម្បីយក​ទៅ​កែច្នៃ​ធ្វើ​ជា​គ្រឿង​សំណង់ ដែលមានគុណភាពរឹងមាំ និងមានភាពធន់យូរអង្វែង ។

នៅក្នុងសិក្ខាសាលាស្តីពី គោលនយោបាយជាតិស្តីពី ឫស្សី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅកម្ពុជាមានធនធាន និងវត្ថុធាតុជាច្រើនប្រភេទ ដែល​អាចធ្វើជាគ្រឿងបង្គុំក្នុងវិស័យសំណង់ មានដូចជាឈើប្រណិត ថ្មភ្នំ ខ្សាច់ និងប្រភេទ​រ៉ែ​មួយ​ចំនួនទៀត ហើយធនធានទាំងអស់នោះ ត្រូវបានយកកសាងប្រាសាទអង្គរវត្ត ប្រាសាទបុរាណ ឬ​សំណង់ស្ថាបត្យកម្មជាច្រើនទៀត ។

ឯកឧត្តមបានបន្តថា មួយវិញទៀត សម្រាប់ធនធានមួយចំនួន ក៏ត្រូវបាននាំចេញផងដែរ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មានប្រទេសចិន និងសហរដ្ឋអាមេរិកជាដើម ប៉ុន្តែយ៉ាងណាគិតថានៅកម្ពុជា អាច​នឹងមានធនធានធម្មជាតិ ឬវត្ថុធាតុដើមផ្សេងៗ ដែលអាចយកទៅបង្គុំធ្វើជាគ្រឿងសំណង់ ដូច​នេះហើយ សូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ ធ្វើការសិក្សាស្រាវជ្រាវបន្ថែម ទៅលើអ្វី​ដែល​មាន​ស្រាប់។

ជាមួយនេះ ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញទៅវិស័យនានា បន្តកែច្នៃឫស្សី បម្រើ​ក្នុង​វិស័យ​សំណង់ ធ្វើជាឧបករណ៍ ឬសម្ភារសម្រាប់ប្រើប្រាស់ ព្រោះនៅកម្ពុជាក៏មានឫស្សីជាច្រើនប្រភេទ ខណៈ​បច្ចុប្បន្នប្រភេទឈើ ដែលអាចធ្វើជាគ្រឿងបង្គុំកសាងសំណង់ មានដូចជា ឫស្សី ក្រាក់ និងស្មាច់។ មួយវិញទៀតឫស្សី ក៏ត្រូវបានទីតាំងបម្រើក្នុងវិស័យទេសចរណ៍ មានដូចជាសណ្ឋាគារ ឬ​ភោជនីយដ្ឋានជាដើម យកតុបតែកែលម្អជាការទាក់ទាញមួយផងដែរ ។

គួរបញ្ជាក់ថា ក្នុងគោលនយោបាយជាតិស្តីពី ឫស្សី បានឲ្យដឹងថា ស្ថានភាពបច្ចុប្បន្ន និង​ត​ទៅ​អនាគត​ដំណាំឫស្សី ដែលជាដំណាំធំទីបួន បន្ទាប់ពីស្រូវ ដំឡូងមី ស្វាយចន្ទី ត្រូវមាន​ការ​គាំទ្រ​ពិសេស ដើម្បីទាញយកប្រយោជន៍ ឲ្យបានជាអតិបរមា និងការអភិវឌ្ឍដំណាំនេះ ឲ្យក្លាយ​ជាក​ម្លាំង​ចលករដ៏ខ្លាំងក្លាមួយ ក្នុងការធ្វើបដិវត្តន៍កសិ-ឧស្សាហកម្មនៅកម្ពុជា ដែលទិសដៅនេះ បាន​កំណត់​យ៉ាងជាក់ច្បាស់ ក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០២១-២០២៥ ។

មួយវិញទៀត ការបង្កើតសមត្ថភាពកែច្នៃ ផលិតផលសម្រេចចេញពីឫស្សី ដើម្បីជំរុញ​ការ​នាំ​ចេញ​ពី​កម្ពុជា​ដោយផ្ទាល់ ទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក នាំត្រឡប់មក​វិញ​នូវ​រូបិយ​បណ្ណ​អន្តរជាតិ ព្រមទាំងជំរុញឲ្យមានការកសាងបណ្ដាញតភ្ជាប់ ជាមួយអនុវិស័យ កសិកម្ម និង​ឧស្សាហកម្មក្នុងស្រុកផ្សេងៗ ជាច្រើនទៀត ដែល​បង្កើត​បាន​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រទាក់​ក្រឡា​ដ៏​រស់​រវើក៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        56
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        53
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm