លីបង់ ជំរុញUN ឲ្យមានវិធានការបន្ថែមទៀត ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលលើជនស៊ីវិល

2024/09/10 10:29:18 pm        27

នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) កាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការកំណត់គោលដៅរបស់អ៊ីស្រាអែលទៅលើជនស៊ីវិល នៅភាគខាងត្បូងប្រទេសលីបង់ ដោយជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការកាន់តែមានប្រសិទ្ធភាព និងម៉ឺងម៉ាត់ ដើម្បីដោះស្រាយការរំលោភ និងការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់។

លោក មីកាទី បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាថា៖«ការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែមានភាពរហ័សរហួន និងរឹងមាំ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយគណៈរដ្ឋមន្ត្រីនៃប្រទេសលីបង់។

ការអត្ថាធិប្បាយរបស់លោក មីកាទី ធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់បុគ្គលិកការពារស៊ីវិលបីនាក់កាលពីថ្ងៃសៅរ៍ ខណៈពេលដែលពួកគេ កំពុងព្យាយាមពន្លត់អគ្គិភ័យដែលបណ្តាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភូមិវ៉ាឌីហ្វ្រោន ( Wadi Froun) នៅភាគខាងត្បូងប្រទេសលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក មីកាទី បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសន្តិសុខសម្រាប់ការគាំទ្ររបស់ខ្លួនសម្រាប់ការបន្តអាណត្តិនៃកងកម្លាំងបណ្តោះអាសន្នរបស់UN នៅក្នុងប្រទេសលីបង់ និងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្ថិរភាពនៅក្នុងប្រទេសលីបង់ ហើយលោក បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខបន្តការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារច្បាប់អន្តរជាតិ និងសន្តិសុខ ដោយឲ្យមានការទទួលខុសត្រូវពីអ្នកដែលទទួលខុសចំពោះការវាយប្រហារលើជនស៊ីវិលលីបង់»។




អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm