
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ព្យុះទីហ្វុង Yagi ដែលបានបង្កឲ្យមានបំណាក់ដី និងទឹកជំនន់ នៅភាគខាងជើងប្រទេសវៀតណាម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨២នាក់ ខណៈ ៦៤នាក់ផ្សេងទៀត បាត់ខ្លួន។

នៅក្នុងរបាយការណ៍ដ៏ទូលំទូលាយមួយ ទីភ្នាក់ងារនេះបានប្រាប់ថា អ្នកស្លាប់ភាគច្រើន បណ្ដាលមកពីបំណាក់ដី និងទឹកជំនន់យ៉ាងគំហុកភ្លាមៗ។ ខេត្ត Cao Bang រងគ្រោះខ្លាំងជាងគេបំផុត ដោយមានអ្នកស្លាប់ចំនួន ១៩នាក់ត្រូវបានកត់ត្រា ហើយមនុស្ស ៣៦នាក់ទៀត មិនទាន់ដឹងជោគវាសនានៅឡើយ។
អាជ្ញាធរកំពុងធ្វើការដោយមិនគិតពីភាពនឿយហត់ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលបាត់ខ្លួន ខណៈដែលកិច្ចខិតខំប្រឹងប្រែងបន្តធ្វើ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយនេះ៕

