លោក ភៀអឺ ដឹហ្គូល ( Pierre de Gaulle) ចៅប្រុសរបស់លោកឧត្តមសេនីយ៍ សាល ដឺហ្គូល (Charles de Gaulle) ស្ថាបនិកនៃសាធារណរដ្ឋបារាំងទី៥ បាននិយាយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងស្ថាប័នអន្តរជាតិផ្សេងទៀត បានបង្ហាញពីអសមត្ថភាពរបស់ពួកគេ ក្នុងការដោះស្រាយជម្លោះ នៅអ៊ុយ ក្រែន និងតំបន់ហ្កាហ្សាស្ទ្រីប។
លោក បាននិយាយក្នុងអំឡុងពិធីប្រគល់រង្វាន់សន្តិភាពអន្តរជាតិ លីអូ ថូលស្ទយ (Leo Tolstoy) លើកដំបូង នៅរោងភាពយន្តបូលសូយ ( Bolshoi) ទីក្រុងមូស្គូថា៖«អស់រយៈពេលជាងពីរឆ្នាំមកនេះ អ៊ុយក្រែន គឺជាសមរភូមិនៃជម្លោះដ៏សាហាវ ដែលបាននាំមកនូវការដាក់ទណ្ឌកម្ម ការឈឺចាប់ ភាពអស់សង្ឃឹម និងចំនួនដ៏សោកនាដកម្មនៃការបាត់បង់ជីវិត។ សោកនាដកម្មមួយ កំពុងរាលដាលនៅក្នុងដែនដីប៉ាឡេស្ទីន»។
លោកបានសង្កត់ធ្ងន់ថា៖«ដោយគ្មានឆន្ទៈនយោបាយពិតប្រាកដសម្រាប់សន្តិភាពទំហំនៃជម្លោះ គឺកាន់តែកើនឡើង។ លោកបានបន្ថែមថា៖ «តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺគ្មានសមត្ថភាព ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នៅតែមិនអាចអនុវត្តបាន»។