បាល់ទាត់៖ ក្លិបបាល់ទាត់អង់គ្លេស Barnet FC ដែលស្ថិតនៅក្របខណ្ឌលីគលំដាប់ទី៥ អង់គ្លេសបានសំរេចបណ្តេញអ្នកចាត់ការរបស់ខ្លួនចេញពីតំណែងហើយគឺលោក Harry Kewell ដែលជាអតីតកីឡាករ Liverpool ក្រោយដឹកនាំទើបបាន ៧ប្រកួត។

បុរសវ័យ ៤២ឆ្នាំរូបនេះដឹកនាំក្រុមមិនឈ្នះសូម្បីមួយប្រកួតក្នុងចំណោម ៧ប្រកួតក្នុងតំណែងដែលរួមមានចាញ់៥ ស្មើ២ នៅក្របខណ្ឌ English National League ឈរលេខ២២ ក្នុងចំណោម ២៣ក្រុម។ ក្រុមបាតតារាងគឺ Dover Athletic ដែលកំពុងដក ១០ពិន្ទុក្រោយចាប់ផ្តើមរដូវកាលដោយកាត់ ១២ពិន្ទុ។ អតីតខ្សែប្រយុទ្ធស្លាបរបស់ Liverpool រូបនេះក៏ធ្លាប់មានអាជីពដឹកនាំក្រុមផ្សេងទៀតដែរដូចជា Notts County, Oldham និង Crawley Town។ Harry Kewell ធ្លាប់ឈ្នះជើងឯក UEFA Champions League ឆ្នាំ២០០៥ ជាមួយ Liverpool ក្នុងពេលជាកីឡាករ។
ចាប់តាំងពីចាប់ផ្តើមអាជីពជាអ្នកចាត់ការនៅឆ្នាំ២០១៧ ដឹកនាំក្រុម Crawley Town លោក Harry Kewell ធ្លាប់ដឹកនាំក្រុមសរុប ៥៧ប្រកួតឈ្នះ៣៨។ រដូវកាលមុន Kewell បានដឹកនាំក្រុម Oldham ឈ្នះ ១៧ ក្នុងចំណោម ៤១ប្រកួតមុនពេលត្រូវបានបណ្តេញចេញនៅខែមីនាកន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ