អង្គភាពស៊ីម៉ាក់ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលចូលនិវត្តន៍ថ្មីមកពីក្នុងរាជធានីខេត្តចំនួន ២៥នាក់

2024/09/11 12:14:34 am        151

ភ្នំពេញ ៖  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានជួបសំណេះសំណាលនិងលើកទឹកចិត្តដល់មន្រ្តីនៃមជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានចូលនិវត្តន៍ថ្មីចំនួន ២៥នាក់មកពីរាជធានីខេត្ត នាថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។ 

ការជួបសំណេះសំណាលនិងលើកទឹកចិត្តដល់មន្រ្តីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានចូល និវត្តន៍ចំនួន ២៥នាក់នាពេលនេះ គឺជាការគិតគូរ និងយក ចិត្តទុកដាក់និងដឹងគុណដល់មន្រ្តីចូលនិវត្តន៍របស់អង្គភាពស៊ីម៉ាក់ ដែលបានលះបង់កម្លាំងកាយចិត្ត អាយុជីវិតដើម្បី ចូលរួមរំដោះផ្ទៃដីដែលមានគ្រាប់មីន និងសំណល់យុទ្ធ ភណ្ឌសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ។ 

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា

បានថ្លែងឲ្យដឹងថា បងប្អូនម្នាក់ៗនេះសុទ្ធតែបានលះបង់ពេលវេលាពីគ្រួសាររាប់សិបឆ្នាំដើម្បីបម្រើដល់អង្គភាពស៊ីម៉ាក់លើការងារបោសសំអាតមីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅគ្រប់ទីកន្លែងទាំងក្នុងផ្ទៃដីនិងក្រោមផ្ទៃទឹក ដើម្បីរក្សាសុខសុវត្ថិភាពក្នុងប្រទេសកម្ពុជា ហើយគ្រានេះគឺជាពេលវេលាដែលបងប្អូនត្រូវប្រើជីវិតចុងក្រោយ ជា មួយនឹងក្រុមគ្រួសារ ។

បើទោះបីក្លាយជានិវត្តន៍ជនក៏ដោយ ប៉ុន្តែពួកគាត់នូវបានបង្ហាញពីឆន្ទះ ចូលរួមជាកម្លាំងចិត្តនិងបទពិសោធពន្យល់និងបង្ហាត់បង្ហាញដល់មន្ត្រីស៊ីម៉ាក់ជំនាន់ក្រោយៗក្នុងការបោសសំអាតគ្រាប់មីននិងសំណល់ពីសង្គ្រាមឲ្យ អស់តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសុខសុវត្ថិភាពសង្គមជាតិ ។

បើតាមឯកឧត្តម ហេងរតនា បានបញ្ជាក់ឲ្យដឹងបន្ថែមថា មន្ត្រីទាំងអស់សុទ្ធតែបានយកចិត្តទុកដាក់ពីអង្គភាពស៊ីម៉ាក់និងពីរាជរដ្ឋាភិបាល ដោយបានជួយបណ្តុះបណ្តាលនូវជំនាញផ្សេងៗជាច្រើនរួមទាំងការថវិកា ផងដែរ ដើម្បីជាបំណិនជីវិតនិងជាទុនសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត់ ក្រោយពេលចូលនិវត្តន៍ ខណះគិតមកដល់ពេលនេះ មានមន្ត្រីស៊ីម៉ាក់ជិត១ពាន់ ៤រយនាក់ហើយដែលបានទទួលរបបសោធននិវត្តន៍ ៕ អត្ថបទ.ភា

រម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm