ឃាតកររងការចោទប្រកាន់ថាបានសម្លាប់អត្តពលិកអ៊ុយហ្គង់ដា Cheptegei បានស្លាប់នៅក្នុងមន្ទីរពេទ្យ

2024/09/11 12:36:27 am        45

មន្ទីរពេទ្យកេនយ៉ា ជាទីដែលគាត់ទទួលការព្យាបាល បាននិយាយនៅថ្ងៃអង្គារនេះថា អតីតមិត្តប្រុសរបស់អត្តពលិកអ៊ុយហ្គង់ដា Rebecca Cheptegei ដែលរងការចោទប្រកាន់ថាបានសម្លាប់នាងដោយប្រើសាំងដុតសម្លាប់នោះ បានស្លាប់ដោយសារការរលាកទទួលរងអំឡុងពេលវាយប្រហារមួយនេះ ។ 

 នាង Cheptegei ដែលបានចូលរួមការរត់ប្រណាំងម៉ារ៉ាតុងនៅព្រឹត្តការណ៍កីឡាអូឡាំពិកក្រុងប៉ារីសនោះ បានរងការឆាបឆេះពេញខ្លួនប្រាណជាង ៧៥ភាគរយ នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ១ ខែកញ្ញា កន្លងទៅ ហើយនាងបានស្លាប់ នៅរយៈពេល ៤ថ្ងៃក្រោយមក ។

 លោក Daniel Lang'at គឺជាអ្នកនាំពាក្យនៅមន្ទីរពេទ្យ Moi Teaching and Referral ស្ថិតនៅភាគខាងលិចប្រទេសកេនយ៉ា ជាទីដែលនាង Cheptegei ទទួលបានការព្យាបាល និងបាត់បង់ជីវិតនៅទីនោះ និយាយថា អតីតមិត្តប្រុសរបស់នាង គឺលោក Dickson Ndiema Marangach បានស្លាប់កាលពីវេលាម៉ោង ៧ និង ៥០នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃចន្ទ ។

 នាង Cheptegei ដែលជាប់លេខ ៤៤នៅទីក្រុងប៉ារីស មានផ្ទះនៅប្រទេសកេនយ៉ា ជាកន្លែងដែលនាងស្នាក់នៅ ពេលនាងហ្វឹកហាត់នៅក្នុងប្រទេសមួយនេះ ហើយនាងបានក្លាយជាអត្តពលិកនារីទី ៣ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសមួយនេះ ចាប់តាំងពីខែតុលា ឆ្នាំ ២០២១មក ។

 កីឡាការិនីកេនយ៉ា Agnes Tirop ត្រូវបានគេចាក់សម្លាប់ក្នុងផ្ទះរបស់នាងនៅទីក្រុង Rift Valley កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ។

 នាង Tirop បានបំបែកកំណត់ត្រារត់ប្រណាំងម៉ារ៉ាតុងចម្ងាយ ១០គ.មនៅប្រទេសអាល្លឺម៉ង់ ។ នាងបានឈ្នះមេដាយសំរិទ្ធិនៅព្រឹត្តការណ៍ World Championships ក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០២២ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm