Google តវ៉ាមិនសម្រេច ចំពោះការផាកពិន័យ ២,៧ពាន់លានដុល្លារពីស្ថាប័នប្រឆាំងទំនុកចិត្តរបស់ EU

2024/09/11 03:01:00 am        86


Google របស់ក្រុមហ៊ុន Alphabet នៅថ្ងៃអង្គារ (ទី១០ ខែកញ្ញា) នេះ បានចាញ់ក្នុងការប្ដឹងតវ៉ាជំទាស់នឹងការផាកពិន័យចំនួន ២,៤២ពាន់លានអឺរ៉ូ (២,៧ពាន់លានដុល្លារ) ដែលធ្វើឡើងដោយនិយតករប្រឆាំងទំនុកចិត្តរបស់សហភាពអឺរ៉ុប (EU) កាលពី ៧ឆ្នាំមុន ជាការផាកពិន័យមួយ ក្នុងចំណោមការផាកពិន័យយ៉ាងធ្ងន់ធ្ងរចំនួន ៣ករណី ដែលបានដាក់ចេញចំពោះក្រុមហ៊ុននេះ ជុំវិញការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងផ្សេងៗ។

គណៈកម្មការអឺរ៉ុប បានដាក់ពិន័យម៉ាស៊ីនស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិតដ៏ពេញនិយមបំផុតរបស់ពិភពលោក ក្នុងឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មទិញទំនិញប្រៀបធៀបតម្លៃផ្ទាល់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍មិនយុត្តិធម៌ លើគូប្រជែងដែលតូចជាងខ្លួន នៅតំបន់អឺរ៉ុប។

តុលាការជាន់ទាប បានអនុម័តគាំទ្រសេចក្តីសម្រេចរបស់ស្ថាប័នអនុវត្តច្បាប់ការប្រកួតប្រជែងរបស់ EU ក្នុងឆ្នាំ២០២១ ដែលជំរុញឲ្យក្រុម Google ប្តឹងឧទ្ធរណ៍ទៅតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប (CJEU) ដែលមានមូលដ្ឋាននៅប្រទេសលុចសំបួ។

ចៅក្រមរបស់ CJEU បានកត់សម្គាល់ថា ច្បាប់របស់ EU មិនដាក់ទណ្ឌកម្មចំពោះវត្តមាននៃឋានៈលេចធ្លោរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែដាក់ទណ្ឌកម្មចំពោះការយកប្រៀបដោយបំពានរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Google បានកើនទឹកប្រាក់ដល់ ៨,២៥ពាន់លានអឺរ៉ូ នៅក្នុងការផាកពិន័យ ពាក់ព័ន្ធនឹងករណីប្រឆាំងនឹងទំនុកចិត្តរបស់ EU ក្នុងទសវត្សរ៍ចុងក្រោយនេះ។ ក្រុមហ៊ុនបានជំទាស់នឹងសេចក្តីសម្រេចចំនួន ២ ដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រតិបត្តិការទូរសព្ទ Android និងសេវាកម្មផ្សាយពាណិជ្ជកម្ម AdSense របស់ខ្លួន ហើយឥឡូវនេះកំពុងរង់ចាំការវិនិច្ឆ័យ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        44
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        74
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm