រុស្ស៊ី និងចិន ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ប្រជែងនឹងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅតំបន់អាស៊ី

2024/09/11 04:00:34 pm        218

  ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធយោធាជើងទឹក និងអាកាសដ៏ធំសម្បើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលលាតសន្ធឹងលើមហាសមុទ្រដ៏ធំ ហើយមាននាវាកងទ័ពជើងទឹកជាង ៤០០គ្រឿង យន្តហោះយោធា១២០ គ្រឿង និងទាហានជាង៩០.០០០នាក់។       

យោងតាមក្រសួងការពារជាតិរុស្ស៊ី សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលមានឈ្មោះថា "Ocean-2024" រួមមានកងកម្លាំងមកពីប្រទេសចិន ហើយនឹងបន្តរហូតដល់ថ្ងៃទី ១៦ ខែកញ្ញាជាមួយនឹងប្រទេសយ៉ាងហោចណាស់១៥ ដែលត្រូវបានអញ្ជើញឱ្យចូលរួមសង្កេតការណ៍សមយុទ្ធនោះ ។    

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រុស្ស៊ីយកចិត្តទុកដាក់ជាពិសេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្ដារដ្ឋជាមិត្ត ហើយបានព្រមានសហរដ្ឋអាមេរិកកុំឱ្យព្យាយាមប្រឆាំងទីក្រុងមូស្គូនៅអាស៊ី។  

ក្នុងសុន្ទរកថាតាមទូរទស្សន៍មួយទៅកាន់មន្ត្រីយោធារុស្ស៊ីកាលពីថ្ងៃអង្គារ លោក Putin និយាយថា ក្រោមលេសចោទប្រកាន់ដែលមានស្រាប់ ថារុស្ស៊ី និងចិន ជាប្រភពនៃការគំរាមកំហែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងបង្កើនវត្តមានយោធារបស់ពួកគេនៅជិតព្រំដែនខាងលិចរបស់ប្រទេសរុស្ស៊ី នៅតំបន់អាក់ទិក និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តកំពុង ប្រកាសជាចំហអំពីផែនការរបស់ពួកគេក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី នៅក្នុងតំបន់ដែលហៅថាឆ្ពោះទៅមុខ។

ក្រុមអ្នកវិភាគនិយាយថា សមយុទ្ធទ័ពជើងទឹក និងផ្លូវអាកាសរួមគ្នា គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី និងចិន ក្នុងការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ និងប្រឆាំងការបង្កើនការសម្របសម្រួលផ្នែកសន្តិសុខរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm