រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអនុគ្រោះជាច្រើនដើម្បីលើកកម្ពស់វិស័យកសិកម្ម

2024/09/11 05:14:59 pm        356

រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ បានដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើន ដល់​វិស័យ​កសិកម្មរួមមាន ការព្យូរទុក ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ការលើកលែង​អាករ​លើ​តម្លៃ​បន្ថែម និងអាករលើតម្លៃពិសេសបន្ថែមជាដើម ដើម្បីលើកកម្ពស់ វិស័យកសិកម្ម ជាពិសេស​ស្រូវ​អង្ករ​ឱ្យមានការប្រកួតប្រជែងលើទីផ្សារ។  

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​លើក​ឡើង​នៅក្នុងពិធីបិទ វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤នេះថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវ ភាពអនុគ្រោះជាច្រើនដូចជា ការ​លើក​លែង​ពន្ធ​ប្រចំាឆ្នាំ លើដីកសិកម្មរបស់កសិករ, ការលើកលែងពន្ធប្រចាំឆ្នាំលើដីសម្បទានសេដ្ឋកិច្ច ពាក់ព័ន្ធ​កសិកម្ម, សហគ្រាសកសិកម្ម​ដែល​សុំការ​អនុ​គ្រោះ​តាម​រយៈ​គម្រោង​មាន​លក្ខណៈ​គ្រប់​គ្រាន់​, អាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ លើការនាំចូលនិងការផ្គត់ផ្គង់ទំនិញដូចជា៖ ជី ពូជ​ដំណាំ ចំណីសត្វ និងការលើកលែងអាករផលិតផលកសិកម្មមិនទាន់កែច្នៃ ហើយ​រាជ​រដ្ឋាភិបាល​ក្នុង​អាណត្តិថ្មី​នេះ ក៏បន្តការដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើនផ្សេងទៀត ដើម្បី​លើក​កម្ពស់​វិស័យ កសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរ។

សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា ក្រៅពីគោលការណ៍ខាងលើ រាជរដ្ឋាភិបាល​ក៏​បាន​សម្រួល​នៅ​ក្នុង​ការបញ្ចុះថ្លៃអគ្គិសនី លើវិស័យកសិកម្មផ្សេងៗ ធ្វើយ៉ាងណាកាត់​បន្ថ​យ​ថ្លៃ​ដើម​នៃ​ការ​ប្រកួត​ប្រជែង​ ហើយសម្តេចកំពុងពិនិត្យមើលលទ្ធភាពដើម្បីជួយផ្សេងៗទៀត។

ជុំវិញវិស័យស្រូវអង្ករនេះ, ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា ក្រោម​ការ​យកចិត្តទុកដាក់ដ៏ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសេនាធិការដូចជា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ លើការអភិវឌ្ឍពូជស្រូវ និងបច្ចេកទេស ដាំដុះ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងការកិនកែច្នៃ, ក្រសួងពាណិជ្ជកម្ម លើ​ការធ្វើពិពិធកម្មទីផ្សារ និងការផ្សព្វផ្សាយ លើឆាកអន្តរជាតិ, ព្រមទាំង​មាន​ការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​នានា រួមទាំងដៃគូអភិវឌ្ឍន៍របស់ បណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិ នៃ​អង្គការ​សហ​ប្រជាជាតិ បានជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាគឺបានពង្រីកគោលដៅ ទីផ្សារនាំ​ចេញ​ដែល​មាន​ការ​កើន​ពី​ចំនួន ៣៥ គោលដៅនៅឆ្នាំ ២០១០ រហូតដល់ ១២១ គោលដៅត្រឹមឆ្នាំ ២០២៣ បានកំពុងធ្វើឱ្យ អង្ករកម្ពុជាទទួលស្គាល់ពេញពិភពលោក, ជាក់ស្តែង​នៅ​ក្នុង​រយៈពេល ៨ខែឆ្នាំ២០២៤នេះ អង្ករកម្ពុជាបាននាំចេញ មានចំនួន ១១២ ពាន់តោន និងស្រូវ មានចំនួន ៣,៣ លានតោន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        48
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        114
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm