ប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យវិស័យឯកជនកែច្នៃផលិតផលកសិកម្មដែលមានគុណវុឌ្ឍិឆ្លើយតបទីផ្សារ

2024/09/11 05:36:19 pm        193

ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យវិស័យឯកជន ងាកទៅរកការកែច្នៃ​ចេញ​ពី​ផលិតផល​វិស័យ​កសិកម្ម​ឱ្យទៅ​​ជាផលិតផលឧស្សាហកម្ម ដែលមានគុណវុឌ្ឍិអាចឆ្លើយតបទៅនិងតម្រូវការទីផ្សារ និង​មាន​តម្លៃ​បន្ថែម​ខ្ពស់ ខណៈកម្ពុជាមានទិន្នផលក្នុងវិស័យកសិកម្មនេះច្រើន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​លើក​ឡើង​នៅ​ក្នុងពិធីបិទ វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា កម្ពុជាបាននាំចេញស្រូវមានបរិមាណជាង ៤ លានតោន និង​បាន​នាំ​ចេញ​ផលិត​ផល​មិន​ទាន់​កែច្នៃផ្សេងៗទៀតជាច្រើន។ ជាក់ស្តែងកម្ពុជាគឺមានទិន្នផលច្រើន ហើយយើងក៏មិន អាច​គិតគូរតែលើការដាំដុះ និងលក់វត្ថុធាតុដើមតែមួយមុខនោះទេ គឺយើង​ត្រូវ​ខិតខំ​ជំរុញ​ឱ្យ​មាន​ការ​កែច្នៃ​ចេញពីវត្ថុធាតុដើមទាំងនេះ ឱ្យទៅជាផលិតផលឧស្សាហកម្ម ដែលមានគុណវឌ្ឍិ និង​អាច​ឆ្លើយ​តបទៅនិងតម្រូវទីផ្សារផ្សេងៗ។

សម្ដេចធិបតី មានប្រសាសន៍បន្តថា កម្ពុជាមានទីផ្សារជាច្រើនរួចហើយ ក្នុងនោះយើង​អាច​នាំ​ចេញ​ផលិតផ​លកែច្នៃ ដោយមិន ជាប់ពន្ធនាំចូលនោះឡើយ ស្របពេលច្បាប់វិនិយោគថ្មី ក៏​បាន​ផ្តល់​ការ​លើកទឹកចិត្តយ៉ាងច្រើនដល់វិស័យកសិកម្ម ក្នុងការកែច្នៃសម្រាប់ នាំចេញ ជាពិសេស​ការ​កែច្នៃ​ដដែល​ប្រើប្រាស់ប្រភពវត្ថុធាតុដើមក្នុងស្រុកទាំងនាំចេញនៅក្នុងស្រុក ។ សម្ដេចមហាបវរធិបតី មាន ប្រសាសន៍លើកឡើងបន្ថែមថា កន្លងមកនេះ សម្តេច​បាន​ជួប​ជា​មួយ​ប្រធាន​ក្រុមហ៊ុនហេននីហ្គីន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយ គាត់បានបញ្ជាក់ថា បច្ចុប្បន្នក្រុម​ហ៊ុន​ហេន​នីហ្គីន មិនបានយកស្រូវសាលីពីក្រៅមកទាំងអស់នោះឡើយ, គឺមួយផ្នែកមកពីក្រៅ ហើយ មួយផ្នែកធំគឺបានយកអង្ករក្នុងស្រុកតែម្តង, ដែលការកែច្នៃក្នុងស្រុកនេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​បង្កើតទីផ្សារនៅនឹងកន្លែង។

ជុំវិញបញ្ហា​ស្រូវអង្ករនេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ​ឱ្យ​វិស័យ​ឯកជន និងតួអង្គពាក់ព័ន្ធនៅ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបាន​ខ្ជាប់​ខ្ជួន​នូវ​គុណភាព ស្តង់ដារ និងស្ថិរភាពផ្គត់ផ្គង់ និងខិតខំជួយការពារកេរឈ្មោះដ៏ ល្អប្រពៃ​នៃ​ស្រូវអង្ករ​របស់​កម្ពុជា​, ពីព្រោះនេះគឺជាផលប្រយោជន៍រួមរបស់កម្ពុជា ដែលបញ្ហនេះកម្ពុជា​ពិត​ជា​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង និង ប្រើពេលវេលាជាច្រើននៅក្នុងការកសាងកេរឈ្មោះ ទម្រំ​ទទួល​បាន​នៃ​ការ​ទទួល​ស្គាល់ និងទំនុកទុកចិត្តដូចពេលបច្ចុប្បន្ន ។ ដូច្នេះ យើងត្រូវ​រួម​គ្នា​រក្សា​កេរ​ឈ្មោះ​នេះ​កុំ​ឱ្យ​បាត់​បង់​ ដើម្បីផលប្រយោជន៍​យូ​រអង្វែងរបស់វិស័យកសិកម្មនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        187
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm