ចិន បានអនុម័តវ៉ាក់សាំងអុតស្វា (Mpox) ក្នុងស្រុកជាលើកដំបូងសម្រាប់ការសាកល្បង

2024/09/11 05:41:41 pm        127

វ៉ាក់សាំងជំងឺអុតស្វា ឬហៅថា អឹមផក (Mpox) ផលិតក្នុងស្រុករបស់ចិនដំបូងគេត្រូវបានអនុម័តសម្រាប់ការសាកល្បងព្យាបាលនៅទូទាំងប្រទេសចិន ចាប់ផ្តើមពីថ្ងៃចន្ទ (០៩ កញ្ញា) ដោយក្រុមហ៊ុននៅពីក្រោយវ៉ាក់សាំងនោះនិយាយថា ការសិក្សាដំបូងបង្ហាញពីលទ្ធផលដ៏ជោគជ័យ និងការការពារភាពស៊ាំដ៏មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគឆ្លងខ្លាំងមួយនេះ។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្រ្តសៀងហៃ (Shanghai Institute of Biological Products) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ឱសថរដ្ឋចិន ស៊ីណូហ្វាម (Sinopharm) ដែលទទួលខុសត្រូវចំពោះវ៉ាក់សាំងកូវីដ១៩ (COVID-19) ដំបូងរបស់ចិន ក្នុងកម្រិតខ្ពស់បំផុតនៃជំងឺរាតត្បាតក្នុងឆ្នាំ២០២០។

ក្រុមហ៊ុននេះបាននិយាយនៅលើគណនី វីឆាត (WeChat) របស់ខ្លួនកាលពីថ្ងៃចន្ទថា បច្ចុប្បន្នមិនមានវ៉ាក់សាំងអុតស្វាដែលត្រូវបានអនុម័តនៅចិនទេ ហើយវ៉ាក់សាំងថ្មីរបស់ ស៊ីណូហ្វាម ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងការពារជំងឺឆ្លងនេះនៅក្នុងប្រទេស។

ក្រុមហ៊ុនបន្តថា សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងអុតស្វាត្រូវបានបង្ហាញយ៉ាងពេញលេញក្នុងទិន្នន័យសុខភាពរបស់អ្នកទទួលថ្នាំបង្ការ ដោយបន្ថែមថាវ៉ាក់សាំងនេះផ្តល់នូវការការពារភាពស៊ាំដ៏ល្អប្រឆាំងនឹងមេរោគ ដូចដែលបានឃើញនៅក្នុង “គំរូវានរជាតិ (ស្វា) មិនមែនមនុស្ស”។

គេហទំព័រព័ត៌មានចិន ឆាយណាដេលី (China Daily) បានរាយការណ៍ថា វ៉ាក់សាំងពេញលេញមួយនៅចិន ជាធម្មតាត្រូវឆ្លងកាត់ការតេស្តសាកល្បងចំនួនបីដំណាក់កាល មុនទទួលបានការអនុម័តឱ្យដាក់លក់លើទីផ្សារ ហើយដំណើរការនេះអាចចំណាយពេលរាប់ឆ្នាំ និងរាប់ទសវត្សរ៍។ ការមកដល់នៃវ៉ាក់សាំងថ្មីនេះកើតឡើងស្របពេលមានកំណើនដ៏គួរឱ្យកត់សម្គាល់នៃករណីជំងឺអុតស្វានៅជុំវិញពិភពលោក៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm