ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ

2024/09/11 07:43:19 pm        176

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងលោក គឹម ចាន់បញ្ញា ជាអភិបាលរងខេត្ត ព្រះវិហារថ្មីក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រី រាជការសាលាខេត្តជាច្រើនរូបទៀត។

ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានឡើងមានមតិស្វាគមន៍ និងបានអបអរសាទរការ ប្រកាសចូលកាន់មុខតំណែងរបស់លោក គឹម ចាន់បញ្ញា ដែលត្រូវបានថ្នាក់ដឹកនាំបានផ្តល់នូវ សេចក្តីទុកចិត្តតែងតាំងជាអភិបាលរង ខេត្តព្រះវិហារ ជំនួសលោក អ៊ុង វុទ្ធី ដែលបានផ្ទេរភារកិច្ចទៅ ជាអភិបាលរងខេត្តកំពង់ធំ។

ទន្ទឹមនេះឯកឧត្តមក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់លោកអភិបាលរង ខេត្តដែលទើបទទួល​បាន​ការតែងតាំងនាឱកាសនេះ សូមបន្តខិតខំយកចិត្តទុកដាក់បន្តគោរពឋានុ ក្រម និងគោរព​តាមគោលការណ៍គណនេយ្យ ភាពការងារ ពង្រឹងសាមគ្គីភាព និងទំនាក់ទំនងល្អជា មួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងយកចិត្តទុកដាក់អស់ ពីកម្លាំងកាយចិត្តអនុវត្តការងារ ដែលថ្នាក់ដឹកនាំ​ប្រល់ជូន។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ ម៉ារ៉ា  បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តតាកែវទាំងអស់ ​ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែង យ៉ាង​សកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍ ខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់​សាធារណៈសង្គម​បានល្អ ប្រសើរនាពេលកន្លងមក។

ជាមួយនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើលោកអភិបាលរងខេត្តថ្មី ដែលទើបទទួលការតែងតាំងមុខ តំណែងថ្មី ត្រូវអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គី ភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត ឲ្យ កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការ អភិវឌ្ឍខេត្តព្រះវិហារឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        91
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm