លី​គ​កំពូល​កម្ពុជា​ថ្ងៃនេះ​ក្លិប​ខ្លាំងៗ​បន្ត​ជួប​គ្នា​ក្នុង​នោះ​ណា​ហ្កា​វើ​លដ៍​ទទួល​ព្រះខ័ន​រាជ​

2021/09/22 04:48:30 pm        118

បាល់ទាត់៖ ពាក់កណ្តាល​សប្តាហ៍​នេះ ការប្រកួត​កីឡាបាល់ទាត់​ជម្រើស​ជើងឯក​ជាតិ​កម្ពុជា មិត្ត​ហ្វូ​ន​ខាំ​បូ​ឌា​ន​លី​គ ដំណើរការ​ដល់​សប្តាហ៍​ទី​១៥ ខណៈ​ពីរ​ប្រកួត​នៅ​ខេត្ត​សៀម​ត្រូវ​លើក​ពេល​ប្រកួត​ដោយសារ​បច្ចុប្បន្នភាព​កូ​វីដ​-១៩​ នៅ​ទីនោះ​។​

​សម្រាប​ថ្ងៃទី​២២ ខែកញ្ញា​នេះ ណា​ហ្កា​វើ​លដ៍ត្រូវ​បើក​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ទទួល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀងម៉ោង​៣​និង​៣០​នាទី​រសៀល​។ ប្រាំ​ប្រកួត​ចុងក្រោយ​នេះ ណា​ហ្កា​វើ​លដ៍ធ្វើ​បានល្អដោយ​មិន​ចាញ់​សូម្បី​មួយ​ប្រកួត ពោល​ស្មើ​ ២​ប្រកួត និង​ឈ្នះ ៣​ប្រកួត ហើយ​ចុង​ក្រោយនេះកាលពី​សប្តាហ៍​កន្លងទៅឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤​ទល់នឹង​២​។ ចំនែក​ព្រះខ័ន​រាជ​ស្វាយរៀង ៥​ប្រកួត​ចុងក្រោយឈ្នះ ​៤​ប្រកួត និង​ចាញ់​ ១​ប្រកួត​។ ប្រកួត​ចុងក្រោយ ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ភ្នំពេញ​ក្រោ​ន ១​ទល់នឹង​០ ដោយ​កីឡាករ​ចំនូល​ថ្មីប្អូនប្រុស​បង្កើត​របស់ Privat, Emmanuel Junior​។ ឆ្លងកាត់ ​១៣​ប្រកួតក្លិប​ទាំងពីរ​មាន ​២៨​ពិន្ទុ​ដូចគ្នា តែ​ព្រះខ័ន​រាជ​ស្វាយរៀងឈរ​នៅ​កំពូល​តារាង ចំនែក​ណា​ហ្កា​វើ​លដ៍លេខ​៤​។ ជំនួប​ ៧​ប្រកួត​ចុងក្រោយ​តាំងពី​ឆ្នាំ​២០១៩ ក្លិប​ទាំងពីរ​ស្មើគ្នា​ ២​ដង ណា​ហ្កា​វើ​លដ៍​ឈ្នះ ២ដង និង​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ ​៣​ដង​។​

​ថ្ងៃ​នេះដែរ​ក្លិប​អតីត​ជើងឯក​ ៦​សម័យ​ភ្នំពេញ​ក្រោ​នទទួល​គិរីវង់​សុខ​សែន​ជ័យនៅ​កីឡដ្ឋាន RSN ម៉ោង​៦​និង​០០​នាទី​ល្ងាច​។ មុន​ជួបគ្នា ភ្នំពេញ​ក្រោ​ន​ទើបតែ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ០​ទល់នឹង​១ ខណៈដែល​ក្លិប​មកពី​ខេត្តតាកែវ គិរីវង់​ចាញ់​កងយោធពល​ខេមរភូមិន្ទ ១​ទល់នឹង​៣​។ ភ្នំពេញ​ក្រោ​ន​ពេលនេះ​មាន​ ២៨​ពិន្ទុដូច​ព្រះខ័ន​រាជ វិសាខា និង​ណា​ហ្កា​វើ​លដ៍ដែរ តែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ឯ​គិរីវង់​សែន​ជ័យឈរ​នៅ​ចំណាត់​លេខ​៨ មាន ​១៣​ពិន្ទុ​។ ៧​ប្រកួត​ដែល​ក្លិប​ទាំងពីរ​ជួបគ្នា ភ្នំពេញ​ក្រោ​នឈ្នះ ​៥​ប្រកួត ស្មើ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត​។ ប្រកួត​ទាំងពីរ​នេះប៊ី​ធី​វីផ្សាយ​ផ្ទាល់​។​ ​ថ្ងៃ​ជាមួយគ្នានេះដែរនៅ​ទឹកដី 7NG ក្លិប​នគរបាលជាតិ​ក​ម្ពុ​ជាប្រកួត​ជាមួយ​អាស៊ី​អឺរ៉ុបម៉ោង​៣​និង​៣០​នាទី​រសៀល​។ ​សប្តាហ៍​ទី​១៤ នគរបាលជាតិ​សម្រាក រីឯ​អាស៊ី​អឺរ៉ុបប្រកួត​ជាមួយ​ព្រៃវែង តែ​ចាញ់ ១​ទល់នឹង​៤​។ គិត​ត្រឹម​បញ្ចប់​ជើង​ទី​១ នគរបាលជាតិ​មិនទាន់​ឈ្នះ​ការប្រកួត​នៅ​ឡើងបាន​ត្រឹម​ស្មើ ​៤​ដងមាន ​៤​ពិន្ទុ​។ អាស៊ី​អឺរ៉ុប លេខ​៩ ​មាន ​១៣​ពិន្ទុឃ្លាត​ពី​តំបន់​កាត់ចោល​ ៩​ពិន្ទុ​។ ៧​ប្រកួត​ដែល​ក្រុម​ទាំងពីរ​ជួបគ្នា​តាំងពី ២០១៨ នគរបាលជាតិឈ្នះ ​៣​ប្រកួត ស្មើ ​៣​ប្រកួត និង​ចាញ់​ ១​ប្រកួត​។​ ​ដោយឡែក​ការប្រកួត​ថ្ងៃទី​២៣ ខែកញ្ញា ក្លិប​កងយោធពល​ខេមរភូមិន្ទទទួល​បឹងកេតម៉ោង ៣​និង​៣០​នាទី​រសៀល ដោយមាន​ផ្សាយ​ផ្ទាល់​ពីរ​ទូរទស្សន៍​ប៊ី​ធី​វី​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm