រដ្ឋមន្ត្រីក្រសួងផែនការ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរផែនការខេត្តព្រះវិហារ

2024/09/11 08:12:55 pm        199

នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជាការ នៃមន្ទីរផែនការខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់​ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត​ ប្រតិភូអមដំណេីរ​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះវិហារជាច្រើនរូប។

លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត បានលើកឡើងអំពីស្ថានភាព​ភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្ត និងជម្រាបជូនអំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការមន្ទីរផែនការ ​ពិសេសសមិទ្ធផលការងារដែល សម្រេចបានរយៈពេល ១៥ខែ ​ដែលលោកស្រីទទួលតំណែងជាប្រធានមន្ទីរផែនការ​ រួម​និងបញ្ហាប្រឈម និងសំណូមពរ​ដែលជាតម្រូវការចាំបាច់ក្នុងការបំពេញការងារ។

នាឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ​ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកស្រីប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្ត និង លើកទឹកចិត្តដល់ការកសាង និងអភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការឱ្យកាន់​តែមានប្រសិទ្ធភាព គុណភាព និងឯកភាពផ្ទៃក្នុង។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីភាពជាក់លាក់នៃការរៀបចំគោលនយោបាយ គឺមាន​តែទិន្នន័យនោះទេ ដែលជាសូចនាករមួយ បញ្ជាក់អំពីលទ្ធផល និងទិសដៅ ពិតប្រាកដ​ ក្នុងនោះ​ទិន្នន័យ កើតចេញអំពីប្រភព ០២សំខាន់ៗគឺ៖ ០១.ទិន្នន័យមកពីការជំរឿន និង ០២.ទិន្នន័យរដ្ឋបាល។

ឯកឧត្តមបញ្ជាក់ទៀតថា ទិន្នន័យជំរឿនដែលមានតាមច្បាប់ស្ថិតិមាន ០៣សំខាន់ៗគឺ៖ ០១.ជំរឿនប្រជាជន ០២.ជំរឿនសេដ្ឋកិច្ច និង០៣.ជំរឿនកសិកម្ម ដែលមានរយៈពេល ១០ឆ្នាំម្តង។ ហើយទិន្នន័យរដ្ឋបាល ជាប្រភពធំសម្រាប់រៀបចំគោលនយោបាយ ស្របតាមអនុសាសន៍​របស់​សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា “គោល​នយោបាយ ពឹងផ្អែកលើទិន្នន័យ”។ ដូច្នេះហើយ​មន្ទីរផែនការខេត្ត ត្រូវបំពេញមុខងារជាសេនាធិការ ជូនក្រសួងផែនការ លើបេសកកម្មដឹកនាំអនុវត្ត​សម្របសម្រួល ​និងគ្រប់គ្រងលើសកម្មភាពការងារ វិស័យ​ផែនការ ស្ថិតិប្រជាជន និងអភិវឌ្ឍន៍ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដោយធានា​គុណភាព និងប្រសិទ្ធភាពនៅថ្នាក់ក្រោមជាតិ ។ ដោយមើលឃើញ អំពីសារៈសំខាន់ នៃការធ្វើអង្កេត និងជំរឿន ​ព្រមទាំងការគិតគូររបស់រាជរដ្ឋាភិបាល ​ចំពោះការធ្វើទំនើបកម្មស្ថិតិជាតិ ដែល​ក្នុងនោះក្រសួងផែនការ មានគោលដៅប្រែក្លាយការប្រមូលទិន្នន័យដោយប្រើកម្រង សំណួរលើ​ក្រដាស ទៅជាការប្រើប្រាស់ឧបករណ៍ថេបប្លេតជំនួសវិញ ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់​មន្ត្រីប្រមូលទិន្នន័យ ក្នុងការចុះធ្វើអង្កេតជំរឿន ចន្លោះជំរឿន៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm