នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល និង​លោកជំទាវ តំណាង ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​កាន់បិណ្ឌ​វេន​៣

2021/04/27 09:59:58 am        52


​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពុទ្ធបរិស័ទ ដែល​គោរព​ប្រតិបត្តិ ទំនៀមទម្លាប់ ប្រកាន់ខ្ជាប់​ប្រពៃណី ព្រះពុទ្ធសាសនា ហើយ​តែងតែ​ធ្វើបុណ្យ​ធ្វើ​ទាន នៅ​គ្រប់​រដូវ​កាល នៃ​ពិធីបុណ្យ​នីមួយៗ​ជា​រៀងរាល់​ឆ្នាំ​នោះ សម្រាប់​ឱកាស នៃ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ​ត្រូវជា​វេន​ទី​៣ នៃ​ថ្ងៃ​កាន់បិណ្ឌ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​លោកជំទាវ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​កាន់បិណ្ឌ​វេន​៣ ព្រមទាំង​ក្រុមគ្រួសារ​កូនចៅ​ញាតិសន្ដាន​ទាំងអស់ រួមជាមួយ​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​នាយ នាយរង​នគរបាលជាតិ ព្រមទាំង​ពុទ្ធបរិស័ទ​ជិតឆ្ងាយ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​នៅ វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ដែល​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​ពិធី​កាន់បិណ្ឌ​វេន​ទី​៣ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នៅ​រសៀល​ថ្ងៃអាទិត្យ ២​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​លោកជំទាវ រួម​ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​នាយ នាយរង​នគរបាលជាតិ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ បាន​អញ្ជើញ​ចូលរួម សូត្រមន្ត សមាទានសីល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្តែង​ធម្មទេសនា ទាក់ទង​ទៅនឹង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែលជា​ពិធី​មួយ​ត្រូវបាន​ពុទ្ធបរិស័ទ​ខ្មែរ​ទូទាំងប្រទេស ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ក្នុង​ជំនឿ​យ៉ាង​មុតមាំ​លើ​ទស្សនៈ​កម្មផល ធ្វើ​ល្អ បានល្អ ធ្វើ​អាក្រក់ បាន​អាក្រក់​។​

​លុះ​ព្រឹក​ឡើង​ថ្ងៃ​ចន្ទ​ទី​១៦ ខែ​ឆ្នាំ​ដដែល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោកជំទាវ រួមជាមួយ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​នាយ នាយរង​នគរបាលជាតិ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ បាន​ជួបជុំគ្នា​ម្តងទៀត​នៅ​បរិវេណ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ដែល​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដើម្បី​បន្ត​កម្មវិធី​បុណ្យកាន់បិណ្ឌ​វេន​៣​នេះ ដោយបាន​រៀបចំ​ថ្វាយ​ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រ័យ និង​នមស្សការ សមាទានសីល រាប់បាត្រ ប្រគេន​បច្ច័យ​ព្រះសង្ឃ ឧទ្ទិស​កុសល​ជូន ដល់​បុព្វការី​ជន ញាតិ​កា​ទាំង ៧​សណ្តាន និង​នាយ នាយរង ពល​នគរបាល ដែល​បាន​ពលី ជា​កិច្ច​បង្ហើយ​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៣​។​

​នៅ​ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​៣​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​លោកជំទាវ បាន​នាំ​យក​នូវ​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៣​នេះ រួមមាន ៖ អង្ករ​ចំនួន ៤​បាវ ស្មើ ២០០​គីឡូក្រាម​, ស្ករស ចំនួន​៥០​គីឡូក្រាម​, តែ​ចំនួន ២០​គីឡូក្រាម​, ទឹកក្រូច ចំនួន ២០​កេស​, ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​(​ដប​តូច​) ២០​កេស​, មី​ចំនួន ២៤​កេស​តូច​, ត្រី​.​ខ​កំប៉ុង​ចំនួន​៤​កេស​ធំ​, ប្រគេន​សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត បច្ច័យ​ចំនួន ២​លាន​រៀល​, ប្រគេន​សម្តេច​សង្ឃ​បច្ច័យ​ចំនួន ១​លាន​រៀល និង​សាដក់​១, ប្រគេន​គ្រូសូត្រ​ឆេ្វ​ង​ចំនួន ២០​ម៉ឺន​រៀល និង​សាដក់​១, ប្រគេន​ព្រះសង្ឃ​៣១​អង្គ ក្នុង​១​អង្គ បច្ច័យ​ចំនួន ៥​ម៉ឺន​រៀល និង​សាដក់​១, បច្ច័យ​សម្រាប់​កសាង​វត្ត​ចំនួន ១០​លាន​រៀល​, ប្រគេន​សម្តេច​សង្ឃ​ថវិកា ៥​លាន​រៀល និង​អង្ករ​ចំនួន​៥​តោន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​សិស្ស និស្សិត​, ប្រគេន​ព្រះសង្ឃ​ទេសនា​បច្ច័យ ១​លាន​រៀល និង​សាដក់​១ ទឹក​សុទ្ធ​២​កេស ទឹក​ប្រទាល​១​កេស , ជូន​លោក​អាចារ្យ និង​គណៈកម្មការ​វត្ត​១០​នាក់ ក្នុង​១​នាក់ បច្ច័យ​៣​ម៉ឺន​រៀល និង​ជូន​តាជី យា​ជី ២០​នាក់ ក្នុង​១​នាក់ បច្ច័យ​ចំនួន ២​ម៉ឺន​រៀល​។​

​សូម​ជម្រាបថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ផ្សេងទៀត ដែល​ប្រជាជន​កម្ពុជា ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តែងតែ​ប្រារព្ធ​ធ្វើ​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១ រោច ខែភទ្របទ រហូតដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ដែល​ពិធីបុណ្យ​នេះ​គេ​ចាត់ទុកថា ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ឧទ្ទិស​មគ្គផល​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅហើយ​ឲ្យ​បានទទួល ព្រមទាំង​បាន​រួច​ផុតពី​បាបកម្ម​ទាំងឡាយ​ផងដែរ​៕​


អត្ថបទដែលទាក់ទង

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
2026/07/14 07:51:03 pm        722
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
2026/07/10 09:38:08 pm        227
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
2026/06/30 08:57:14 pm        356

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm