ក្រុមវេជ្ជបណ្ឌិតឥណ្ឌា បន្តតវ៉ា ដោយប្រឆាំងនឹងដីកាបង្គាប់ឱ្យទៅធ្វើការវិញរបស់តុលាការកំពូល

2024/09/11 10:00:47 pm        719

វេជ្ជបណ្ឌិតហាត់ការនៅក្នុងរដ្ឋ វេស បេនហ្កាល់ (West Bengal) របស់ឥណ្ឌា បានរៀបចំការអង្គុយតវ៉ាពេញមួយយប់នៅថ្ងៃពុធ (១១ កញ្ញា) នេះ ដោយប្រឆាំងនឹងដីកាបង្គាប់ឱ្យត្រឡប់ទៅធ្វើការវិញរបស់តុលាការកំពូល ដើម្បីទាមទារយុត្តិធម៌ឱ្យគ្រូពេទ្យស្រ្តីម្នាក់ដែលត្រូវបានរំលោភសម្លាប់។

កាលពីថ្ងៃចន្ទ តុលាការកំពូល ដែលដោះស្រាយលើបញ្ហានេះបន្ទាប់ពីការផ្ទុះកំហឹងទូទាំងប្រទេស បានកំណត់កាលបរិច្ឆេទឱ្យគ្រូពេទ្យមានពេលរហូតដល់ថ្ងៃអង្គារ (១០ កញ្ញា) ម្សិលមិញនេះដើម្បីចូលធ្វើការវិញ បើមិនដូច្នេះទេពួកគេអាចប្រឈមមុខនឹង “វិធានការដាក់វិន័យយ៉ាងតឹងរ៉ឹង”។

វេជ្ជបណ្ឌិតរាប់ពាន់នាក់កំពុងទាមទារឱ្យមានសន្តិសុខកាន់តែប្រសើរឡើងនៅតាមមន្ទីរពេទ្យ និងយុត្តិធម៌សម្រាប់គ្រូពេទ្យស្ត្រីដែលត្រូវបានរំលោភសម្លាប់កាលពីថ្ងៃទី០៩ ខែសីហា នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar និងមន្ទីរពេទ្យនៅក្រុង កុលកាតា (Kolkata) រដ្ឋធានីរបស់រដ្ឋ។ ក្រុមគ្រូពេទ្យដែលតវ៉ាបាននិយាយថា ពួកគេនឹងធ្វើតាមដីការបស់តុលាការលុះត្រាតែការទាមទារត្រូវបានបំពេញ។

វេជ្ជបណ្ឌិតម្នាក់និយាយថា ពួកគេនឹងមិនបញ្ឃប់ការតវ៉ាទេរហូតទាល់តែមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលដែលអនុញ្ញាតលើការសាងសង់នៅទីតាំងឧក្រិដ្ឋកម្មបានលាលែងពីតំណែង ដោយលើកឡើងថានោះជា “បរាជ័យ” ដ៏អយុត្តិធម៌សម្រាប់ជនរងគ្រោះ។

ការទាមទារផ្សេងទៀតរបស់គ្រូពេទ្យទាំងនោះរួមមាន វិធានការសុវត្ថិភាពកាន់តែប្រសើរឡើង រាប់ចាប់ពីបុគ្គលិកសន្តិសុខគ្រប់គ្រាន់ និងកាមេរ៉ាសុវត្ថិភាព (CCTV) រហូតដល់សេវាអ្នកជំងឺត្រឹមត្រូវនៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាល និងការដកតំណែងប្រមុខនគរបាលក្រុង Kolkata៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm