សមត្ថកិច្ច កោតសរសើរចំពោះប្រជានេសាទដែលយល់ដឹង ស្ម័គ្រចិត្តចូលរួមថែរក្សាធនធានសមុទ្រកម្រ

2024/09/11 10:13:46 pm        787

កែប៖ នៅថ្ងៃទី១១ ខែកញ្ញានេះ នាយនាវី មេបញ្ជាការស្នាក់ការសង្កេតការណ៍សន្តិសុខកោះពោធិ៍ នៃទី បញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ បានប្រាប់ឱ្យដឹងថា ប្រជានេសាទ បានយល់ដឹងស្ម័គ្រចិត្តចូលរួមអភិរក្សធនធានសមុទ្រកម្រ ដោយបានប្រគល់អណ្ដើកសមុទ្រ (ល្មិច) ដែលពួកគេនេសាទបានជូនមកស្នាក់ការជាបន្តបន្ទាប់ ចាប់ពីចុងខែសីហា រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២0២៤ សរុបចំនួន០៣ក្បាល ។

កាលពីម្សិលមិញ ប្រជានេសាទ ឈ្មោះ ឆុយ ណុប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ នៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប បានយកសត្វអណ្ដើកសមុទ្រ (ល្មិច) មួយក្បាលទៀត មកប្រគល់ឱ្យស្នាក់ការសង្កេតការណ៍សន្តិសុខកោះពោធិ៍ សរុបចំនួន០៣ក្បាល ដើម្បីរៀបចំលែងវាឱ្យទៅនៅក្នុងសមុទ្រធម្មជាតិវិញ ។

មន្ត្រីជំនាញអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ បានបញ្ជាក់ថា ការប្រគល់អណ្ដើកសមុទ្រ (ល្មិច) ឱ្យសមត្ថកិច្ច គឺជាសកម្មភាពគំរូល្អ និងជាការបណ្ដុះស្មារតីចូលរួមក្នុងការងារ​អភិរក្សធនធាន​ធម្មជាតិ សមុទ្រសម្រាប់សង្គមជាតិ ។

សត្វអណ្ដើកសមុទ្រ មានចំនួន៥ប្រភេទ គឺ១. ក្រាស់ (Hawksbill Turtle) ២. ល្មិច (Green Turtle) ៣. ល្មិចក្បាលធំ (Loggerhead Turtle) ៤. ល្មិចប្រផេះ (Olive Ridley Turtle) និង៥. ល្មិច ព្រុយបី (Leatherback Turtle) ។ ប្រភេទក្រាស់ ទីកន្លែងរស់នៅរបស់វា គឺតំបន់ផ្កាថ្ម រីឯល្មិច គឺតំបន់ស្មៅ សមុទ្រ ។ នៅព្រះរាជាណាចក្រកម្ពុជា ពួកវា គឺជាប្រភេទសត្វសមុទ្រកម្រ ដែលស្ថិត​នៅក្នុង​បញ្ជីកំពុងរង គ្រោះថ្នាក់ (រងការបំផ្លាញ) ដូចនេះ ការងារអភិរក្ស គឺត្រូវមានការចូលរួម​ពី​សាធារណជនគ្រប់មជ្ឈដ្ឋាន ​គ្រប់ស្ថាប័នទាំងអស់ សម្រាប់បង្កបង្កើតធនធានធម្មជាតិ​ឱ្យបានសម្បូរបែបឡើងវិញ ៕ អត្ថបទ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        74
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm