គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ​សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ​ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ដោយឥតគិតថ្លៃ

2024/09/12 03:07:58 am        201

កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ​បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ​ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

​ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥៩នាក់ និង​សហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ​ នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន២២នាក់ ដែលដឹកនាំដោយលោកស្រី Pan Ling នាយករងផ្នែកកិច្ចការប្រចាំតំបន់អាស៊ី និងអឺរ៉ុប ការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលប្រជាជនខេត្តជាំងស៊ូ និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ លោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុក លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ និងអាជ្ញាធរពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា ហើយ​និង​មានការចូលរួមពីលោកបណ្ឌិត អ៊ី លីម៉ា លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី លោក អ៊ង ប្រុស ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ បានចុះអប់រំសុខភាព ពិនិត្យព្យាបាលជំងឺ និងចែកឱសថ ព្រមទាំងមានការចាក់ម្ជុលវិទ្យាសាស្ត្រតាមបែបបុរាណចិន ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ បានចំនួន ១១១២នាក់ ស្រីចំនួន ៦៩៦នាក់ លើសផែនការ និងបាន​ជូន​រទេះដល់ជនពិការ ចំនួន ៤គ្រឿង។

តាងនាមឲ្យអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ សូមសម្តែងគារវកិច្ចក្រុមប្រតិភូមកពីមនី្ទរពេទ្យខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំយកនូវបច្ចេកវិទ្យាពេទ្យ និងថ្នាំពេទ្យដ៏ចំណានៗ មកព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស​កម្ពុជា សូមចូលរួមអបអរសាទរនូវសម្ព័ន្ធមិត្តដ៏ល្អរបស់មហាមិត្តចិន ដែលជានិច្ចកាលយកចិត្តទុកដាក់ជួយប្រទេសកម្ពុជា ឲ្យរីកចម្រើនជឿនលឿនរុងរឿងទៅអនាគត។

ជាមួយគ្នានោះដែរលោកស្រីវេជ្ជបណ្ឌិត Wang Xiuqin នាយករង និងជាប្រធានក្រុមគ្រូពេទ្យផ្នែកឱសថបុរាណចិន នៃមនី្ទរពេទ្យជាំងស៊ូ មានសេចកី្តរីករាយជាខ្លាំង ដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋឃុំតាសាល ដោយកី្តសប្បុរស ពីក្រុមការងារគ្រូពេទ្យមកពីមនី្ទរពេទ្យខេត្តជាំងស៊ូ និងសូមថ្លែងអំណរគុណចំពោះកិច្ចគាំទ្ររបស់ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ អាជ្ញាធរ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់។ ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវតិ្តជាយូរអង្វែងណាស់មកហើយ។ ចិន តែងតែប្រកាន់ខ្ជាប់ខ្លួននូវគោលការណ៍ពិគ្រោះយោបល់ដ៏ទូលំទូលាយរួមទាំងការចូលរួមចំណែក ព្រមទាំងផលប្រយោជន៍រួម ថែមទាំងរួមបញ្ចូលការកសាងរួមគ្នាផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយនិងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងវិញទៀតការអភិវឌ្ឍន៍របស់សាធារណរដ្ឋប្រជាមានិត ចិន បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជា។

ចំណែកអាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយក្រុមគ្រូពេទ្យមកពីសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចុះមកពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំតាសាល។

នាឱកាសនោះឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១០ កញ្ញា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់នាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន២៥រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន២០៦១លើក មានប្រជាពលរដ្ឋចូលរួមចំនួនជាង១៤លាននាក់ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរនាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ជិត៧០០លានដុល្លារសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        48
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm