អ្នកជំនាញ៖ ក្រុងកំពង់សោម នឹងក្លាយជាក្រុងមានសក្តានុពលមួយទៀត សម្រាប់សេដ្ឋកិច្ចកម្ពុជា

2024/09/12 05:48:26 pm        131

អ្នកជំនាញវិស័យអចលនទ្រព្យ មើលឃើញអំពីសក្តានុពលនៃការបង្កើតក្រុងកំពង់សោមថ្មី, នឹង​អាច​ទាក់​ទាញ​វិនិយោគិនបរទេស មកវិនិយោគបន្ថែម ជាពិសេសលើវិស័យអចលនទ្រព្យ ដែល​អាច​ធ្វើ​ឱ្យ​ទីក្រុង​មួយនេះ ក្លាយទៅជាទីក្រុងទំនើប និងទាក់ទាញនាពេល អនាគត់។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន ស្តីពីការបង្កើតទីក្រុងកំពង់សោម នៃខេត្តព្រះសីហនុរបស់​រាជ​រដ្ឋាភិបាលនេះថា ជុំវិញសេដ្ឋកិច្ចខេត្តព្រះសីហនុ គឺជាខេត្តមាន សក្តានុពលយ៉ាងខ្លាំង និងស្រូប​យក​វិនិយោគិនមកវិនិយោគជាបន្តបន្ទាប់ ខណៈខេត្ត​មួយ​នេះ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​ដណ្តប់​គ្រប់ផ្នែកដូចជា៖ មានផ្លូវល្បឿនលឿន, ផ្លូវដែក, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅ, តំបន់​សេដ្ឋកិច្ច​ពិសេស, មានឆ្នេរ, មានកោះ និង មានអគារពាណិជ្ជកម្មជាដើម។

លោក បន្តថា ចំណែកទីក្រុងបង្កើតថ្មីនេះ បច្ចុប្បន្ន​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប​ដណ្តប់​បាន​ល្អ​ប្រសើរ​ជា​បណ្តើរៗមកហើយ ដូចជា រាជរដ្ឋាភិបាលបានស្ថាបនាផ្លូវធំៗ និងទូលាយ សម្រាប់បម្រើ​ដល់​ការ​ធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ, ក្រៅពីនេះតំបន់ ទីក្រុងថ្មីនេះ ក៏សម្បូរដីធំៗ​បម្រើ​ដល់​ការ​ធ្វើអាជីវកម្មផ្សេងៗផងដែរ ជាពិសេសការស្រូបយកវិស័យអចលនទ្រព្យ និងសំណង់ ពោល​គឺ នៅក្នុងរយៈពេលវែង ទីក្រុងកំពង់សោម នឹងក្លាយទៅជាទីក្រុងពាណិជ្ជកម្មទំនើប និង​ទាក់ទាញថ្មីមួយទៀត លើទឹកដីខេត្តព្រះសីហនុ ជាពិសេស​ស្រូប​យក​ដល់​ការ​រីក​លូត​លាស់​ក្នុង​វិស័យ​អចលនទ្រព្យបន្ថែម។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ, រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពីការបង្កើតក្រុងកំពង់សោម នៃ​ខេត្ត​ព្រះសីហនុ ដែលមានទីតាំងរដ្ឋ បាល ក្រុងកំពង់សោម ស្ថិតនៅក្នុងសង្កាត់រាម ដោយ​មាន​សង្កាត់​ចំនួន៥ កាត់ចេញពីស្រុកព្រៃនប់រួមមាន៖ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំ​បឹង​តា​ព្រហ្ម និងឃុំអូរជ្រៅ។ មកដល់បច្ចុប្បន្ន ខេត្តព្រះសីហនុមានក្រុងចំនួនបីគឺ ក្រុងព្រះសីហនុ, ក្រុង​កោះរ៉ុង និងក្រុងកំពង់សោម ដែលរាជរដ្ឋាភិបាលទើបបង្កើតថ្មីៗនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm