សាលាបឋមមួយចំនួនកំពុងបង្វែរម៉ោងចេញលេងរបស់សិស្សមកជាការអានសៀវភៅ

2024/09/12 06:09:01 pm        136

សាលាបឋមសិក្សា ចតុមុខ ស្ថិតនៅសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​សាលា​គំរូមួយ តាមរយៈការបង្វែរម៉ោងចេញលេងរបស់សិស្សមកជាការអានសៀវភៅវិញ ខណៈ​ដែលការអាននេះពុំមែនជាការអាននៅក្នុងបណ្ណាល័យដែលជាកាលវិភាគសិក្សានោះទេ ប៉ុន្ដែ​ជា​សកម្មភាពអានបន្ថែមដែលសាលាមួយចំនួនកំពុងអនុវត្ត។

លោក សូ ធី នាយកគ្រប់គ្រង សាលាបឋមសិក្សា ចតុមុខ បញ្ជាក់ថា សាលាបាន​ដាក់​ចេញ​សកម្មភាព​ថ្មី​នេះ​ដោយមានការរៀបចំទូសៀវភៅ នៅពីមុខទីចាត់ការសាលា។ ការដាក់ទូសៀវភៅ​នៅ​ខាង​ក្រៅ​បណ្ណាល័យនេះ ជាសកម្មភាពបន្ថែមដែលសិស្សកុមារតូចៗ អាចមកអង្គុយអាន​ជុំគ្នា​ជា​មួយមិត្តភក្តិ នៅម៉ោងចេញលេង ដែលកន្លង​ទៅ​កុមារ​ប្រើប្រាស់​ពេលវេ​លា​ទាំង​នោះ​ដើម្បី​រត់​លេង​។

លោកនាយកលើកឡើងថា ការដាក់ទូសៀវភៅនៅពីមុខទីចាត់ការនេះ ជា​សកម្មភាព​ក្រៅ​កាល​វិភា​គ​សិក្សា។ ជាក់ស្ដែងនៅក្នុងកាលវិភាគ គឺសិស្សគ្រប់​ថ្នាក់​មាន​ម៉ោង​ចូលអានសៀវភៅនៅក្នុ​ង​បណ្ណាល័យ រួចទៅហើយ។

ការដាក់ទូសៀវភៅ នៅពីមុខទីចាត់ការនេះ កំពុងហុចផលជាបណ្ដើរៗ។ ផលដែលផ្ដល់មកនេះ គឺ​ជា​វត្តមានសិស្ស ដែលពួកគេមកជាក្រុម ជាមួយមិត្តរួមថ្នាក់ មកបើកទូចាប់សៀវភៅអាន នៅ​ម៉ោង​ចេញ​លេង។ សកម្មភាពដដែល បានបង្កើតជាទម្លាប់ល្អ ក្នុងការអានសៀវភៅ។ អានបណ្ដើរ ញញឹ​ម​បណ្ដើរ កុមារទាំងនេះលើកឡើងថា ពួកគេមកអានជាប្រចាំនៅម៉ោងចេញលេង។ ពួកគេថា ការអាន​ជួយឱ្យពួកគេកាន់មានចំណេះដឹង។

ពាក់ព័ន្ធនឹងការជំរុញ ការអាន រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតទិវាជាតិអំណាន កាលពីឆ្នាំ ២០១៥ ក្នុងគោលដៅសំខាន់បណ្ដុះទម្លាប់អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ។ ជារៀងរាល់ឆ្នាំ ទិវាជាតិអំណាន រៀបចំឡើងនៅថ្ងៃទី ១១ ខែមីនា ដែលវាជា​ថ្ងៃ​ប្រសូត្រ​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm