សម្ដេចតេជោចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការ​កសាង​សន្តិភាព»នេះ បានបង្ហាញពីការលះបង់របស់សម្ដេចក្នុងការលះបង់ស្វែងរកសន្ដិភាព

2024/09/12 06:14:50 pm        209

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​ក្ដី​សោមនស្សរីករាយក្រៃលែង ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និង​ការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ នៃសាធារណៈរដ្ឋកូរ៉េ ខណៈ​សម្ដេច​បាន​​ចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺបានបង្ហាញ​ពី​ការ​លះបង់​របស់​សម្ដេច​​ក្នុង​ការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងស្វែងរក​សុខ​សន្ដិភាព​រហូត​មក​ដល់​បច្ចុប្បន្ននេះ។

ក្នុងឱកាសនោះសម្ដេចតេជោ បានរម្លឹកឡើងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃ​សុខសន្ដិភា​ព​របស់​ប្រ​ទេសនីមួយៗនៅលើសកលលោក ខណៈដែលសោកនាដកម្មសង្គ្រាម អាចឆាប់​ឆេះ​បាន​យ៉ាង​លឿន និងយ៉ាងងាយបំផុត ប៉ុន្ដែការលុបបំបាត់​សង្គ្រាម​ទៅ​វិញ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​។

សម្ដេចតេជោបានរម្លឹកឡើងថា ជាក់ស្ដែងបទពិសោធន៍របស់កម្ពុជា ដើម្បីស្ដារប្រទេស​ឡើង​វិញ​ពី​របប​ប្រល័យ​ពូជសាសន៍ប៉ុលពត កម្ពុជាត្រូវការពេលជាង ៣០ឆ្នាំ​ទើប​អាច​ស្វែង​រក​សន្ដិភាព​បាន​ដូច​សព្វ​ថ្ងៃ​នេះ ឡើងវិញ។

សូមបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ធ្វើ​ដំណើរ​ទៅ​កាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួម​ក្នុង​វេទិកា​ចំណេះដឹ​ង​ពិភព​លោក​លើក​ទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ក្នុងឱកាសនេះ​សម្ដេច​ក៏​បាន​អញ្ជើញ​ចូល​រួម​កម្ម​វិធី និងជំនួបផ្លូវការ​សំខាន់ៗ​ផ្សេង​ទៀត​ជា​មួយ​ថ្នាក់​ដឹកនាំ​កំពូល​នៅ​សាធារណ​រដ្ឋ​កូរ៉េ​ខា​ងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះផងដែរ។

នៅ​ព្រឹកនេះសម្ដេចតេជោ បានបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តឃុងសាងបុកដូ ដើម្បីទ​ទួល​សញ្ញា​បត្រ​បណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលរៀបចំ​ដោយ​សាកល​វិទ្យាល័យដុងហ្គុកវ៉ាយស៍ និងសម្ដេចតេជោក៏បានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី «បទ​ពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និង​ការ​កសាង​ជាតិ​ឡើងវិញ» ពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិ​ដែល​ពោរ​ពេញ​ដោយសន្តិភាពការរួមរស់ជាមួយគា្ន (សហត្ថិភាព) និងការអត់ឱន ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm