សម្តេចតេជោ៖ បើអាមេរិកមានសន្តិភាព និងអំណាចហើយហេតុអ្វីខំប្រឹង​ផលិតអាវុធ​បន្ថែមទៀតធ្វើអ្វី?

2024/09/12 07:48:31 pm        236

ឆ្លើយតបក្រុមអ្នកប្រឆាំងដែលបានរិះគន់ និងលើកឡើងថា កម្ពុជា​មាន​សន្តិភាព​ហើយ​ចាំ​បា​ច់​ខំរក្សា និងការធ្វើអ្វីនោះ? សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចំអក​ទៅ​ក្រុម​ទាំង​នោះវិ​ញថា ចុះអាមេរិកមានអំណាច និងមានសុខសន្តិភាព​ហើយ​ហេតុ​អ្វី​អាមេរិក​ខំប្រឹង​ផលិតអាវុធបន្ថែមទៀតធ្វើអ្វី?

ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស«ភាពជាអ្នកដឹកនាំនិងការកសាងសន្តិភាព » ពី​សាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងធ្វើបាឋកថា ស្តីពីបទ​ពិសោធន៍​របស់​កម្ពុជា​ក្នុង​ការ​រំដោះ​ជាតិ ការកសាងសន្តិភាពនៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា មានក្រុមប្រឆាំងមួយក្តាប់តូចដែលកំពុងនីរទេសនៅក្រៅស្រុក បាន​ធ្វើ​ការរិះគន់ និងចំអក ឲ្យរាជរដ្ឋាភិបាលជារឿយៗ ចំពោះការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កិច្ចការពារនូវសុខសន្តិភាពជូនប្រ ទេសជាតិដែលកំពុងមានសព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចំាបាច់ត្រូវតែរក្សា និង ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈ​មានការប៉ុនប៉ងពីពួកក្រុមជ្រុលនិយមដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្រប​ច្បាប់​កើត​ចេញ​ពី​ការ​បោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ហើយការប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​នេះ​ វាដូចជាប្រទេសមហាអំណាចមួយចំនួនដូចជាអាមេរិកយ៉ាងដូច្នេះដែរ ដែល​ខិត​ខំ​ផលិត​អាវុធ​បន្ថែមពេលដែលខ្លួនកំពុងមានអំណាច និងសន្តិភាពហើយនោះ។

យ៉ាងណាក៏​ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសជាថ្មីម្តង ទៀត​រាជរដ្ឋាភិបាលនឹងការពារឲ្យខាងតែបាននូវសុខសន្តិភាព និងការ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង មានសព្វថ្ងៃនេះ ហើយនឹងកំចាត់ចោលភ្លាមចំពោះបុគ្គលណា ដែលមាន​ចេតនា​ចង់​បំផ្លាញ​នូវ​សន្តិភាព ដែលបានរកដោយកម្រនេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        39
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm