ការព្រមានពីទឹកជំនន់ដ៏គំហុកសម្រាប់ខេត្តចំនួន ៤៨ រួមទាំងនៅទីក្រុងបាងកក ប្រទេសថៃ

2024/09/12 07:54:42 pm        182

ប្រជាជននៅក្នុងខេត្តចំនួន៤៨ រួមទាំងទីក្រុងបាងកក ត្រូវបានផ្តល់ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុកដែលអាចកើតមានចាប់ពីថ្ងៃសុក្រទី១៣ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា។

ការិយាល័យធនធានទឹកជាតិ បាននិយាយនៅលើទំព័របណ្តាញផ្សព្វផ្សាយសង្គមថារដូវភ្លៀងមូសុងនៅភាគខាងជើង ធ្វើដំណើររហូតដល់ខ្ពង់រាបប្រទេសថៃ នៅចន្លោះថ្ងៃទី១៣ និងថ្ងៃទី១៨ ខែកញ្ញា។

ទន្ទឹមនឹងនេះ ភ្លៀងមូសុងនិរតី ក្នុងកម្រិតខ្លាំងនឹងធ្លាក់បន្ថែមទៀត នៅតំបន់មួយចំនួន។

ការិយាល័យធនធានទឹកជាតិ បានព្រមានដល់អ្នកស្រុកនៃសហគមន៍ដែលងាយរងគ្រោះដោយទឹកជំនន់ ឱ្យត្រៀមទប់ទល់នឹងទឹកជំនន់ដ៏គំហុក ក្នុងអំឡុងពេលនេះ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានរាយការណ៍កាលពីថ្ងៃពុធថា ទឹកជំនន់ និងបំណាក់ដី ដែលបណ្តាលមកពីឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi បានឆក់យកជីវិតមនុស្ស៩ នាក់នៅភាគខាងជើងប្រទេសថៃ។

អាជ្ញាធរបញ្ជាក់ថា មនុស្ស៩នាក់ស្លាប់ និងជាង២២.០០០គ្រួសារ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅប្រទេសថៃភាគខាងជើង។ ជើងហោះហើរមួយចំនួន ត្រូវបានលប់ចោលនៅអាកាសយានដ្ឋានអន្តរជាតិ ឈៀងរ៉ៃ ដោយសារតែអាកាសធាតុមិនអំណោយផលខ្លាំង។

នាយករដ្ឋមន្ត្រី លោកស្រី ផែ ថងថាន ស៊ីនណាវ៉ាត បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីដោះស្រាយវិបត្តិទឹកជំនន់ នៅក្នុងខេត្តឈៀងរ៉ៃ និងខេត្តឈៀងម៉ៃ នៅថ្ងៃព្រហស្បតិ៍នេះ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        47
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm