អាជ្ញាធរស្រុកអន្លង់វែង​សាងសង់ស្ពានឈើមួយកន្លែង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ

2024/09/12 09:14:47 pm        215

ឧត្ដរមានជ័យ៖ តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកអន្លង់វែង បានសាង​សង់ស្ពានឈើ​ថ្មី​មួយកន្លែង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូន​កសិផលនានា​ពីភូមិមួយទៅភូមិមួយមកកាន់ទីផ្សារ​ប្រកប​ដោយភាពរលូន ។

លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា តាមរយៈវេទិការសាធារណៈរបស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល គឺបានផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះពលរដ្ឋ និងបានដឹងពីទុក្ខកង្វល់​ជួយ​ដោះស្រាយបញ្ហាប្រឈមនានា ក្នុងមូលដ្ឋានដែលខ្វះខាតរបស់ពលរដ្ឋ។

លោកអភិបាលស្រុកអន្លង់វែង​ បានបន្តថា ជាក់ស្តែង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ​មានការលំបាកដោយស្ពានឈើមួយកន្លែង ត្រូវ​បានបាក់​ទ្រុឌទ្រោម​អស់រយៈពេលច្រើនឆ្នាំ​ពុំទាន់​មានការ​ជួសជុល​នោះ​ទើបរូប​លោក​ក្នុងនាមអាជ្ញាធរស្រុក​បាន​ទទួល​យកនូវសំណូម​របស់​ប្រជាពលរដ្ឋ ដើម្បីធ្វើការសិក្សាសាងសង់ស្ពានឈើថ្មីមួយកន្លែងនេះឡើងវិញ ក្នុងការ​ជួយ​សម្រួល​នូវទុកលំបាកនានារបស់បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យមានភាពល្អ​ប្រសើរឡើងវិញ។

លោកបានបញ្ជាក់ថា ការសាងសង់ស្ពានឈើនេះ​មានប្រវែង​រហូត​ដល់​ទៅ៨៥ម៉ែត្រ ប៉ុន្តែយើង​បង្រួម​នៅសល់ត្រឹមតែប្រវែង៦០ម៉ែត្រទឹង៣,៥ម៉ែត្រតែប៉ុណ្តោះ ដើម្បី​បញ្ចៀស​មុខទឹក​ដែលមាន​ទីតាំងស្ថិតនៅ​ចំណុច​ភូមិទួលប្រាសាទ ឃុំផ្លាត ស្រុកអន្លង់វែង និងបានតភ្ជាប់​ពីឃុំផ្លាត​ទៅ​ឃុំត្រពាំងប្រិយ៍ ដែលកន្លងមក​ការ​លំបាក​ពេល​រដូវវស្សា​មកម្តងៗ​ទឹក​លិច​លើ​ស្ពាន​ មានកម្ពស់​ជាងមួយម៉ែត្រ សិស្សានុសិស្សមិនអាចធ្វើដំណើរឆ្លងកាត់មកសាលារៀនបាននោះទេ។

លោកអភិបាលស្រុកអន្លង់វែង ​បានឲ្យដឹង​ទៀតថា ការ​សាង​សង់ស្ពានឈើនេះ ​គ្រោង​ចំណាយ​ថវិកា​​អស់ជាង២ម៉ឺនដុល្លារ ក្នុងនោះ​ឯកឧត្តម មាន ចាន់យ៉ាដា ​អភិបាលខេត្តឧត្តរមានជ័យ បាន​ជួយ​ឧបត្ថម្ភ​ថវិកា ៥០០០ដុល្លារអាមេរិក ដើម្បី​ជួយ​សម្រួល​ក្នុង​សាងសង់​ឲ្យ​បាន​រួចរាល់​ចប់​ជា​ស្ថាពរ នៅថ្ងៃខាងមុខ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm