អ្នកនយោបាយទាំងពីរបក្សនៅអាមេរិក ចង់ឱ្យលោក Biden បន្ធូរបន្ថយការរឹតបន្តឹងអាវុធរបស់អ៊ុយក្រែន

2024/09/12 09:43:56 pm        228

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់ខ្លួនកាលពីថ្ងៃពុធ (១១ កញ្ញា) ដែលទាមទារឱ្យបន្ធូរបន្ថយដែនកំណត់លើការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន ដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

ព្រឹទ្ធសមាជិក លោក បែន ខាឌីន (Ben Cardin) ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យ បានលើកឡើងពីការវាយប្រហាររបស់រុស្ស៊ីនាពេលថ្មីៗនេះដែលបានសម្លាប់ជនស៊ីវិល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដោយអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនអាចការពារខ្លួនបាន។

សមាជិកបក្សសាធារណរដ្ឋបានអំពាវនាវឱ្យបន្ធូរបន្ថយការរឹតបន្តឹងបែបនេះចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ខណៈសមាជិកសភាដែលមានឥទ្ធិពលនៅខាងបក្សប្រជាធិបតេយ្យនាពេលថ្មីៗនេះ ក៏បានជំរុញឱ្យមានការផ្លាស់ប្តូរគោលនយោបាយនេះដែរ។

ក្រុមសមាជិកសភាមួយក្រុមមកពីបក្សសាធារណរដ្ឋ រួមទាំងប្រធានសេវាប្រដាប់អាវុធ កិច្ចការបរទេស និងគណៈកម្មាធិការចារកម្មសម្ងាត់ បានចេញលិខិតមួយកាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យបញ្ចប់ការរឹតបន្តឹងនេះ។

ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទទូចម្ដងហើយម្ដងទៀតក៏ដោយ ក៏សេតវិមានមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអាវុធដែលផ្គត់ផ្គង់ដោយអាមេរិក យកទៅប្រើប្រាស់ដើម្បីវាយប្រហារគោលដៅជ្រៅៗក្នុងទឹកដីរុស្ស៊ី ដោយសារភ័យខ្លាចថាអាចបង្កើនជម្លោះ ប៉ុន្តែមានសញ្ញាថាជំហររបស់អាមេរិកអាចនឹងផ្លាស់ប្តូរ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm