អូស្ត្រាលី គំរាមផាកពិន័យក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សដែលបើកដៃឱ្យមានព័ត៌មានមិនពិត

2024/09/12 09:52:02 pm        752

អូស្ត្រាលីបាននិយាយថា ខ្លួននឹងផាកពិន័យបណ្ដាញសង្គមរហូតដល់ ៥ភាគរយនៃប្រាក់ចំណូលសកលរបស់ពួកគេ សម្រាប់ការខកខានមិនបានទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតតាមអ៊ីនធឺណិត ដោយចូលរួមជាមួយកិច្ចប្រឹងប្រែងទូទាំងពិភពលោកដើម្បីគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលគ្មានព្រំដែន ប៉ុន្តែជំហាននេះធ្វើឱ្យក្រុមគាំទ្រសេរីភាពបញ្ចេញមតិខឹងសម្បារយ៉ាងខ្លាំង។

រដ្ឋាភិបាលនិយាយថា ខ្លួននឹងឱ្យវេទិកាបច្ចេកវិទ្យាកំណត់ក្រមសីលធម៌គ្រប់គ្រងលើមធ្យោបាយដែលពួកគេបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតដ៏គ្រោះថ្នាក់ ដោយនិយតករនឹងកំណត់ស្តង់ដារផ្ទាល់ខ្លួន ហើយប្រសិនបើបណ្ដាញសង្គមណាមួយមិនធ្វើដូច្នេះទេ នោះក្រុមហ៊ុននឹងត្រូវផាកពិន័យចំពោះការមិនគោរពតាម។

សំណើច្បាប់ ដែលនឹងត្រូវណែនាំក្នុងសភានៅថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) នេះ ផ្តោតលើខ្លឹមសារមិនពិតដែលប៉ះពាល់ដល់សុចរិតភាពនៃការបោះឆ្នោត ឬសុខភាពសាធារណៈ ការអំពាវនាវឱ្យរិះគន់ក្រុមណាមួយ ឬធ្វើឱ្យមនុស្សរងរបួស ការបង្កហានិភ័យរំខានដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឬសេវាសង្គ្រោះបន្ទាន់ជាដើម។

សំណើច្បាប់នេះគឺជាផ្នែកមួយនៃការបង្រ្កាបបទប្បញ្ញត្តិយ៉ាងទូលំទូលាយដោយប្រទេសអូស្ត្រាលី ដែលថ្នាក់មេដឹកនាំបានត្អូញត្អែរថាវេទិកាបច្ចេកវិទ្យាមានមូលដ្ឋាននៅបរទេស កំពុងគ្របដណ្ដប់លើអធិបតេយ្យភាពរបស់ប្រទេស។

ក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook គឺក្រុមហ៊ុន Meta បាននិយាយថា ខ្លួនអាចបិទមាតិកាព័ត៌មានអាជីព ប្រសិនបើត្រូវបង្ខំឱ្យបង់ថ្លៃណាមួយ ខណៈបណ្ដាញសង្គម X ដែលពីមុនឈ្មោះថា Twitter បានលុបចោលការសម្របសម្រួលមាតិកាភាគច្រើន ចាប់តាំងពីត្រូវបានទិញដោយលោកមហាសេដ្ឋី Elon Musk ក្នុងឆ្នាំ២០២២មក៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm