រូប​ក្រមួន Messi និង Ronaldo ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​មួយ​ក្នុង​ទីក្រុង​ប៉ារីស​

2021/09/22 07:03:07 pm        115

​បាល់ទាត់៖ រូប​ក្រមួន​របស់ Lionel Messi និង Cristiano Ronaldo ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅក្នុង​សារមន្ទីរ​មួយ​នៅ​ប៉ារីស​។​ តាមពិតទៅ​រូបសំណាក​ក្រមួន​នេះ​ត្រូវបាន​គេ​បង្ហាញឱ្យឃើញ​មុនពេល​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦ ដែល​ព័រទុយហ្កាល់​បាន​គ្រង​ជើងឯក​។​

​ជាងចម្លាក់​ដែល​ទទួលបន្ទុក​លើ​រូបសំណាក Lionel Messi គឺ Elisabeth Cibot ដែល​បាន​ធ្វើ​ការ​អស់​រយៈពេល​ជាង ​៦​ខែ​។ Elisabeth Cibot បានធ្វើការ​ជាមួយ Barcelona ដែល​ជា​ក្លឹប​របស់ Messi ដោយ​មើល​រូបថត​សន្លឹក​របស់ Messi និង​វីដេអូ​ឃ្លី​ប​ខ្លះ​ដើម្បី​ពូន​ជា​រូប​ក្រមួន​នេះ​។​ ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដែល​កំ​ពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​យក្ស​បារាំង Paris Saint Germain រូប​នេះ​នៅ​មិនទាន់​រក​គ្រាប់​បាល់​បាន​នៅឡើយ​ទេ​។​

​ចំណែក​រូប​ក្រមួន​របស់ Cristiano Ronaldo ត្រូវ​បាន​ធ្វើឡើង​ដោយ Laurent Mallamaci​។​ ​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​មានការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​អស្ចារ្យ​ចាប់​តាំង​ពី​គាត់​វិល​ត្រឡប់​មកកាន់​ទឹកដី Old Trafford វិញ​ដោយ​រក​បាន ៤​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញខ្លួន ៣ប្រកួត​។ ​អ្នកទេសចរ​ទៅ​សារមន្ទីរ​ក៏​នឹង​អាច​ឃើញ​រូប​ក្រមួន​កីឡាករ​ផ្សេងទៀត​ដែរ​រួមមាន Zlatan Ibrahimovic, Pele និង​អ្នកចាំទី​បារាំង Fabian Barthez ជាដើម​៕

​​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm