កិច្ចប្រជុំប្រាក់ឈ្នួលកម្មកររោងចក្រ គ្រោងបិទបញ្ចប់នៅថ្ងៃទី១៩ កញ្ញាខាងមុខ

2024/09/12 10:35:09 pm        932

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​វិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៥ ត្រូវបានត្រីភាគី​ឯកភាព​គ្នា​កំណត់​ប្រជុំ​លឿន​ជាង​ការ​កំណត់នៅថ្ងៃទ១៩ ខែកញ្ញាខាងមុខ ដែលតាមគម្រោងនឹងបិទបញ្ចប់នៅថ្ងៃទី២៦ ខែកញ្ញា។

មាន​ប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា នៅ​ព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឲ្យដឹងថា ក្រោយ​ឆ្លង​កាត់​កិច្ច​ប្រជុំជាលក្ខណៈត្រីភាគីផង ក៏ដូចជាលក្ខណៈផ្ទៃក្នុងរបស់ភាគីមួយៗផង គឺបាន​សម្រេច​ឯកភាព នឹងជួបប្រជុំគ្នាចុងក្រោយ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ ដើម្បីកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើ​ដំណើរ និង​កាបូប​។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា សម្រាប់កិច្ចប្រជុំត្រីភាគី លើកទី៤ ក្នុងថ្ងៃនេះ ភាគី​ទាំង​ពីរ​បាន​បន្ត​ពន្យល់​គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជា​លទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើរតួលេខកំណើនរបស់ខ្លួនចំនួន ៣ផ្សេងៗគ្នា គឺ​តួ​លេខ​កំណើន ៦ដុល្លារ, ៧ដុល្លារ និង១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ដុល្លារ។ ដោយឡែក ភាគីនិយោជក បានរក្សាគោលជំហរនៅដដែល គឺកំណើនចំនួន ២ដុល្លារ លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ហើយនឹងដាក់សំណើរមួយចំនួនទៀត នាកិច្ចប្រជុំបញ្ចប់ខាងមុខ។

លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានលើកឡើងថា រហូតមក​ដល់​ពេល​នេះ សហជីពមានបទ​ពិសោធន៍​ច្រើន​ក្នុង​ការ​សម្រេច​លើ​តួលេខ​ដែល​ត្រូវ​ដាក់​ដើម្បី​ពិភាក្សា​ជា​បន្ត​បន្ទាប់ ដូច្នេះជាទូទៅមិនមែនមានតែសហជីពក្នុងចិត្តតែមួយ មានន័យថា មានគំនិត​រៀងៗ​ខ្លួន ហើយមានក្រុមរៀងៗខ្លួនដែលមានសិទ្ធិបញ្ចេញតួលេខរៀងៗខ្លួនដូចគ្នា ហើយ​នេះ​ក៏​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការបើកទូលាយដើម្បីសម្រេចចិត្តចំពោះលើតួលេខនីមួយៗ ដូច្នេះភាគី​សហជីព​ពិភាក្សា​គ្នា​ជាបន្តបន្ទាប់ ដោយមានទឡ្ហីករណ៍​រៀងៗខ្លួន​ដើម្បី​កំណត់​យក​តួ​លេខ​មួយ​ឲ្យ​ទទួល​បាន​ទាំង​អស់គ្នា។

លោកបន្ថែមថា សម្រាប់តួលេខដែលដាក់ចេញរបស់ភាគីសហជីពផ្សេងៗគ្នាខាងលើ ក៏​មិន​ប្រាកដ​ថា នៅថ្ងៃចុងក្រោយមានតួលេខទាំង៣ ឬក៏បង្រួមតួលេខណាមួយទេ ដែល​នេះ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុងការសម្រេចចិត្តរបស់ភាគីសហជីព ហើយសម្រាប់ក្រុមនីមួយៗ ខណៈ​សហជីព​ទាំង​អស់ គឺបានគិតប្រយោជន៍ជារួមដូចគ្នា ទៅដល់កម្មករនិយោជិត។

ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​ជារៀ​ង​រា​ល់​ឆ្នាំ​នេះ ត្រីភាគី រួមមាន ភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត បាន​ពិភាក្សាគ្នាដោយផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និង​សេដ្ឋកិច្ច​ចំនួន ៧ចំណុច ក្នុងនោះរួមមាន៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិត​ចំណេញ​របស់​វិស័យ​៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm