កុមារហ្កាហ្សាមានពិការភាពបាត់បង់ដៃទាំងទ្វេមានក្តីស្រមៃធំ ក្រោយជម្លៀសខ្លួនទៅកាន់ប្រទេសកាតា

2024/09/13 12:51:00 am        47

ក្រោយជម្លៀសខ្លួនទៅកាន់ប្រទេសកាតា ចេញពីភាពវឹកវរនៅតំបន់ហ្កាហ្សា ក្មេងប្រុសប៉ាឡេស្ទីន Mahmoud Youssef Ajjour វ័យ ៩ឆ្នាំ មានក្តីស្រមៃធំមួយចង់ក្លាយជាអ្នកបើកបរយន្តហោះនៅថ្ងៃណាមួយ បើទោះបីជារូបគេបាត់បង់ដៃទាំង ២របស់ខ្លួនក៏ដោយ នៅក្នុងការវាយប្រហារដោយរ៉ុក្កែតរបស់អ៊ីស្រាអែល ។

នៅក្នុងផ្ទះល្វែងតូចមួយ ស្ថិតក្នុងទីក្រុង Dohaរដ្ឋធានីរបស់ប្រទេសអ្នកមាននៅឈូងសមុទ្រអារ៉ាប់មួយនេះ ម្តាយរបស់ក្មេងប្រុស Ajjour ជួយស្លៀកពាក់ឯកសណ្ឋានសិស្សសាលាដល់រូបគេ ដើម្បីឲ្យកូនបានទៅរៀន ។ វាត្រូវការចំណាយពេលខ្លះ ដើម្បីផ្តល់ដៃសិប្បនិម្មិតដល់ក្មេងប្រុស ។

ក្មេងប្រុស Ajjour និយាយថា រ៉ុក្កែតបានធ្លាក់ ពេលដែលរូបគេ ដើរចេញពីផ្ទះនៅតំបន់ហ្កាហ្សា កាលពីខែធ្នូរ ជាមួយឪពុកម្តាយរបស់រូបគេ ។

ក្មេងប្រុស Ajjour និយាយថា ខ្ញុំដេកដួលលើដី ខ្ញុំមិនដឹងថាខ្ញុំត្រូវអ្វីនោះទេ ខ្ញុំអត់ដឹងថា ខ្ញុំបាត់បង់ដៃទាំងទ្វេបែបនេះទេ ។

ម្តាយរបស់ក្មេងប្រុស Ajjour និយាយថា កូនប្រុសរបស់គាត់ បានវះកាត់នៅតំបន់ហ្កាហ្សា ដោយ ចាក់ថ្នាំស្ពឹកមានកំណត់ ពេលភ្ញាក់ដឹងខ្លួនទាំងការឈឺចាប់ខ្លាំង ដៃកូនរបស់គាត់ ត្រូវបានបាត់បង់ ។

ក្មេងប្រុស Ajjour ស្ថិតក្នុងចំណោមមនុស្សមានសំណាង ដែលអាចរត់គេចចេញពីដែនដីរងភាពខ្ទេចខ្ទាំមួយនេះ ជាទីដែលមន្ទីរពេទ្យជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ ហើយគ្រូពេទ្យ និយាយថា ពួកគេតែងតែធ្វើការវះកាត់ដោយគ្មានថ្នាំស្ពឺក និងថ្នាំបំបាត់ការឈឺចាប់នោះទេ ។

ប្រទេសកាតា បានទទួលយកពលរដ្ឋហ្កាហ្សារងរបួសមួយចំនួន ដើម្បីផ្តល់ការព្យាបាល ស្របពេលដែលពួកគេព្យាយាមសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងប្រទេសអេហ្ស៊ីប ឲ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm