កាកបាទក្រហម ដាំកូនឈើ និងផ្តល់កម្ចីគ្មានការប្រាក់ដល់អតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង

2024/09/13 01:41:37 am        126

ពោធិ៍សាត់ ៖ ក្រុមការងារ កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិសាត់ បានរៀបចំយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ    (រួមគ្នាពង្រឹងនិងពង្រីកបរិស្ថានបៃតង)នៅក្នុងបរិវេណមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង និងប្រគល់ប្រាក់កម្ចីគ្មានការប្រាក់ ដល់បងប្អូនជាអតីតយុទ្ធជនចំនួន១០០គ្រួសារ កំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងឹល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូ ពីជីវភាពរស់នៅរបស់ប្រជាជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង តាមរយៈការផ្តល់ជាលំនៅដ្ឋាន ការបង្កើតឱ្យមានមណ្ឌលសុខភាព សាលារៀន សម្រាប់ផ្តល់សេវាសុខភាព និងការសិក្សារៀនសូត្រ ជូនប្រជាជន និងកូនចៅប្រជាជន មិនតែប៉ុណ្ណោះថែមទាំងផ្តល់នូវប្រាក់កម្ចី គ្មានការបា្រក់ជូនបងប្អូនអតីតយុទ្ធជនយកទៅធ្វើដើមទុន សំរាប់ប្រកប អាជីវកម្មផ្សេងៗបង្កើនសេដ្ឋកិច្ចគ្រួសារថែមទៀត។

លោកជំទាវ ពុំចន្ទីនី បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាអតីតយុទ្ធជន ដោយសម្តេចបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ផ្លូវ ភ្លើង និងបានសាងសង់ផ្ទះ សម្រាប់បងប្អូនរស់នៅ មិនត្រឹមតែប៉ុណ្ណោះ សម្តេចក៏បានផ្តល់ប្រាក់កម្ចី ដោយគ្មានការប្រាក់បន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចមានមុខរបរចិញ្ចឹមជីវិត និងមានជីភាពធូរធារ រស់នៅប្រកបដោយស្នាមញញឹមក្រោមដំបូលនៃសុខសន្តិភាព។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន រស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ តំណាក់ត្រយឹង ទទួលបានប្រាក់កម្ចីគ្មានការប្រាក់ពី កាកបាទក្រហមកម្ពុជា ក្នុងនោះលើកទី១មានចំនួន ៥៨គ្រួសារ និងលើកទី២នេះចំនួន១០០គ្រួសារ ។

ពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅចំនួន៤ ដែលប្រជាពលរដ្ឋងាយរងគ្រោះ ទទួលបានសេវាប្រាក់កម្ចីពីកាកបាទក្រហមកម្ពុជា។ ដោយគិតចាប់តាំងពី ឆ្នាំ២០០៥ ដល់ ២០២៤នេះ មានប្រជាពលរដ្ឋចំនួន ២.៥៦៩គ្រួសារ ទទួលបានប្រាក់កម្ចី ដែលក្នុងនោះស្រុកវាលវែង១.៣៧១គ្រួសារ, ស្រុភ្នំក្រវាញ៩៦៥គ្រួសារ និងស្រុកតាលោសែនជ័យ ២៣៣គ្រួសារ៕​

អត្ថបទៈ សំ ងីម​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm