លោក Biden ថ្លែង​ថា លោក​ពុំបាន​ស្វែងរក​ការ​ធ្វើ​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​ប្រទេស​ណាមួយ​ទេ​

2021/09/22 08:38:08 pm        492

​អាមេរិក៖ លោក Joe Biden ប្រធានាធិបតី​អាមេរិកបាន​ថ្លែង​ទៅកាន់​ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ដោយ​និយាយថា​ សហរដ្ឋអាមេរិក​មិនបាន​សម្លឹង​រក​ការធ្វើ​សង្គ្រាម​ត្រជាក់​ថ្មី ឬ​បង្ក​ការបែកបាក់​ក្នុង​ពិភពលោក​អ្វី​ទេ ហើយ​បាន​និយាយ​ថា ​ក្រុង​វ៉ាស៊ីន​តោន​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​ប្រទេស​នានា ទោះបី​យើង​មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង​នៅក្នុង​វិស័យ​ផ្សេងទៀត​ក៏ដោយ​។

​ដោយ​មិន​និយាយ​ពី​ប្រទេស​ចិន​ចំឈ្មោះ លោក Biden បានទទួល​ស្គាល់​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ អំពី​ភាព​តានតឹង​កើនឡើង​រវាង​ប្រទេស​ទាំងពីរ​។ លោក​បាន​និយាយថា ​សហរដ្ឋអាមេរិក​នឹង​បន្ត​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយនឹង​ស្វែងរក​ការ​វិល​ត្រឡប់​មកវិញ​នៃ​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ (JCPOA) ប្រសិនបើ​អ៊ីរ៉ង់​ធ្វើ​ដូចគ្នា​។ លោក​ក៏បាន​និយាយ​ផងដែរ​ថា​ សហរដ្ឋអាមេរិក​នឹង​នៅតែ​បន្ត​ស្វែងរក​ការរំសាយ​អាវុធ​នុយ​ក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​។

​លោក Biden ក៏បាន​និយាយ​ផងដែរ​ថា ​សហរដ្ឋអាមេរិក​នឹង​ឆ្លើយតប​យ៉ាង​ដាច់​ណាត់ ចំពោះ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ការអត្ថាធិប្បាយ​របស់​លោក​បាន​កើតឡើង ខណៈដែល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​អង្គារ​បាន​សំដៅ​ដល់​ក្រុម​ឧក្រិដ្ឋជន​ចាប់​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Softwear នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយ​ប្រកាស​ដាក់ទណ្ឌកម្ម ​ប្រឆាំង​ឈ្មួញកណ្តាល​រូបិយប័ណ្ណ​មាន​មូលដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី ដែល​មន្ត្រី​និយាយថា​ បានធ្វើ​ប្រតិបត្តិការ​ខុសច្បាប់​សម្រាប់​ក្រុម​អ្នក​វាយប្រហារ ឬពួក​ជំរិត​ទារប្រាក់​តាម ​Online៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm