មនុស្ស ១៦នាក់ស្លាប់ដោយសារជំងឺដ៏ចម្លែកនៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា

2024/09/13 03:17:29 am        38

 រដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋ Gujarat បានននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជំងឺគ្មានអត្តសញ្ញាណ មានរោគសញ្ញាដូចជាជំងឺរលាកសួត រួមទាំងគ្រុនក្តៅ បានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ នៅរដ្ឋភាគខាងលិចប្រទេសឥណ្ឌាមួយនេះ ។

 ក្រុមមន្រ្តីក្រសួងសុខាភិបាលរដ្ឋ រួមទាំងលោករដ្ឋមន្រ្តី Rushikesh Patel បានចុះសួរសុខទុក្ខអ្នកជំងឺនៅស្រុក Kachch និងបានជួបក្រុមការងារមន្ទីរពេទ្យ ដើម្បីបើកការស៊ើបអង្កេតលើមូលហេតុនៅពីក្រោយការរីករាលដាលជំងឺដ៏ចម្លែកមួយនេះ ។

 លោក Patel និយាយថា ជំងឺបង្កឡើងដោយភ្នាក់ងារចម្លង ដូចជាជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺឈីក និងជំងឺរលាកទងសួត គឺជារឿងធម្មតាទេ អំឡុងរដូវវស្សានៅក្នុងប្រទេសឥណ្ឌា ។

លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ មនុស្សស្លាប់យ៉ាងច្រើន ក្នុងពេលតែមួយបែបនេះ បង្ខំឲ្យមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់មួយនៅក្នុងស្រុក ហើយមូលហេតុពិតប្រាកដ នៅមិនទាន់បានដឹងនោះទេ ។

គួរឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ឆ្នេរប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ដែលស្ថិតនៅតាមបណ្តោយសមុទ្រអារ៉ាប់ កាលពីខែមុន បង្កឲ្យមានការជន់លិចទីក្រុងជាច្រើននៅរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងបណ្តាលឲ្យមនុស្សយ៉ាងហោច ២៨នាក់ បាត់បង់ជីវិត ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm