អង្គការ WHOជម្លៀសអ្នកជំងឺជិត ១០០នាក់ចេញពីតំបន់ហ្កាហ្សា នៅក្នុងប្រតិបត្តិការធំបំផុតរបស់ខ្លួន

2024/09/13 03:26:43 am        32

អង្គការសុខភាពពិភពលោក(WHO) និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានជម្លៀសមនុស្សជិត ១០០នាក់ រួមទាំងកុមាររាប់សិបនាក់ផងដែរ ចេញពីតំបន់ហ្កាហ្សាទៅកាន់ប្រទេសអារ៉ាប់រួម នៅក្នុងប្រតិបត្តិការជួយសង្រ្គោះធំបំផុតរបស់ពួកគេ ។

លោក Richard Peeperkorn គឺជាអ្នកតំណាង WHOសម្រាប់ដែនដីប៉ាឡេស្ទីនបិទច្រកមួយនេះ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានដោយសំដៅលើប្រតិបត្តិការជួយសង្រ្គោះកាលពីថ្ងៃពុធថា នេះគឺជាការជម្លៀសខ្លួនអ្នកជំងឺធំបំផុតពុំធ្លាប់ដែលមាននៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក ។

 WHOបានធ្វើការប៉ាន់ប្រមាណថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបំផ្លាញប្រព័ន្ធសុខភាពនៅហ្គាហ្សាស្ទើតែទាំងស្រុង ហើយមន្ទីរពេទ្យ ១៧កន្លែង ក្នុងចំណោមមន្ទីរពេទ្យ ៣៦កន្លែង បច្ចុប្បន្ននៅដំណើរការដោយអន្លើតែប៉ុណ្ណោះ ។

ច្រកឆ្លងកាត់សំខាន់ Rafah សម្រាប់ការបញ្ជូនផ្នែកវេជ្ជសាស្រ្តចេញពីតំបន់ហ្កាហ្សា ទៅកាន់ប្រទេសអេហ្ស៊ីប បានបិទ ចាប់តាំងពីខែឧសភារហូតមក ពេលដែលអ៊ីស្រាអែលបង្កើនយុទ្ធនាការសឹករបស់ពួកគេនៅតំបន់ភាគខាងត្បូងហ្កាហ្សា ។

លោក Peeperkorn និយាយថា កុមារជាង ៥០ម៉ឺននាក់ នៅតំបន់ហ្កាហ្សា ត្រូវបានផ្តល់វ៉ាក់សាំង នៅដំណាក់កាលដំបូងនៃយុទ្ធនាការបង្ការជំងឺស្វិតដៃជើង ដែលនឹងបញ្ចប់នៅតំបន់ភាគខាងជើងហ្កាហ្សា នាថ្ងៃព្រហស្បតិ៍នេះ ក្រោយរកឃើញករណីឆ្លងលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ កាលពីខែមុន ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        84
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm