លោក Trump នឹងមិនចូលរួមការជជែកដេញដោលម្ដងទៀតជាមួយលោកស្រី Harris ទេ

2024/09/13 04:01:52 pm        434

បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) ថាលោកនឹងមិនចូលរួមក្នុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីមួយផ្សេងទៀតប្រឆាំងនឹងលោកស្រី Kamala Harris ឡើយនៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា បន្ទាប់ពីការស្ទង់មតិជាច្រើនបង្ហាញថា គូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោកបានឈ្នះការជជែកតស៊ូមតិរបស់ភាគីទាំងពីរកាលពីដើមសប្តាហ៍នេះ។

អតីតប្រធានាធិបតីរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គម ទ្រូសសូសល (Truth Social) របស់ខ្លួនថា «នឹងមិនមានការជជែកដេញដោលលើកទីបីទេ!»។ គួររម្លឹកថា លោក Trump បានចូលរួមក្នុងការជជែកតទល់លើកទីមួយប្រឆាំងនឹងលោកប្រធានាធិបតី Joe Biden កាលពីខែមិថុនា ហើយលើកទីពីររបស់លោកគឺទល់នឹងលោកស្រី Harris កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ។

ទោះបីជាលោក Trump បានលើកសរសើរថាខ្លួនធ្វើបានល្អកាលពីថ្ងៃអង្គារនោះប្រឆាំងនឹងលោកស្រី Harris ក៏ដោយ ប៉ុន្តែម្ចាស់ជំនួយមកពីបក្សសាធារណរដ្ឋចំនួន ៦រូប និងទីប្រឹក្សាលោក Trump បីនាក់ដែលនិយាយទៅកាន់សារព័ត៌មានរ៉យទ័រកាលពីដើមសប្តាហ៍នេះបានលើកឡើងថា ពួកគេគិតថាលោកស្រី Harris បានឈ្នះការជជែកដេញដោលភាគច្រើនដោយសារតែលោក Trump មិនអាចបន្តឈរលើប្រធានបទ។ យោងតាមទិន្នន័យរបស់ស្ថាប័នស្រាវជ្រាវ នីលសិន (Nielsen) បង្ហាញថា ព្រឹត្តិការណ៍ជជែកពិភាក្សានេះបានទាក់ទាញអ្នកទស្សនាតាមទូរទស្សន៍ចំនួន ៦៧,១លាននាក់។

លោកស្រី Harris បាននិយាយនៅឯការជួបជុំមួយភ្លាមៗបន្ទាប់ពីសារបង្ហោះរបស់លោក Trump ថា «យើងជឿថាអ្នកបោះឆ្នោតចង់ឱ្យមានការជជែកតទល់មួយផ្សេងទៀត»។ ខណៈពេលដែលលោក Trump បានអះអាងនៅក្នុងសារបង្ហោះរបស់ខ្លួនថាការស្ទង់មតិបង្ហាញថាលោកបានឈ្នះការជជែកដេញដោលនោះ ការស្ទង់មតិជាច្រើនបានបង្ហាញថាអ្នកឆ្លើយតបគិតថាលោកស្រី Harris ធ្វើបានល្អជាង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        105
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        143
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm