សម្ដេចធិបតី៖ «សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាន​នូវវឌ្ឍនភាពនានា»

2024/09/13 05:59:33 pm        439

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសុន្ទរកថាពិសេសរបស់ នៅ​ក្នុង«កិច្ចប្រជុំអំពាវនាវជាសកលនៃកិច្ចប្រជុំកំពូល ស្តីពីអនាគត» នៅអង្គការសហប្រជាជាតិ នាទី​ក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈសុន្ទរកថាដដែល សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជា​ពិត​ជា​មាន​កិត្តិយស​ដែល​បានចូលរួមក្នុងការអំពាវនាវជាសកលនាពេលនេះ ខណៈការមករួមគ្នានេះ គឺ​ដើម្បី​រៀប​ចំ​អនាគតសម្រាប់ពិភពលោកទាំងមូល។ សម្ដេចបន្តថា កិច្ចប្រជុំកំពូលស្ដីពីអនាគតនេះ គឺ​ជា​វេលា​ដ៏​សំខាន់មួយ ក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាជាថ្មី ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ថ្ងៃ​មុខ​។ បញ្ហាប្រឈមដែលប៉ះពាល់ដល់គ្រប់ប្រជាជាតិទាំងអស់។

សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាចូលរួមចំណែកជាមួយកិច្ចព្រមព្រៀងសម្រាប់អនាគតនូវទស្សនៈ ស្ដែង​ចេញ​ពីដំណើរ​ដែលប្រទេសកម្ពុជាបានឆ្លងកាត់បន្ទាប់ពីបានងើ​ប​ចេញ​ពី​ស្រមោល​នៃ​ជម្លោះ​។ សម្ដេចធិបតីបន្តថា មនុស្សទាំងអស់គ្នាបានដឹងហើយថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុង​ការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ ប្រវត្តិសាស្រ្ដក៏បានបង្ហាញឱ្យឃើញថា ប្រសិន​បើ​គ្មានសន្ដិភាពនោះទេ នោះគោលដៅនៃការលុបបំបាត់ភាពក្រីក្រ ការផ្ដល់នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាពនឹងកាន់តែពិបាកសម្រេចបានផងដែរ។

សម្ដេចធិបតីបញ្ជាក់ថា បទពិសោធន៍ទាំងនេះ បានក្រើនឭកយើង​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ការ​រួមគ្នា ឆ្ពោះទៅកាន់គោលដៅសកលរួមរបស់យើង។ កម្ពុជា ក៏មានមោទនភាពផងដែរ ដែល​បាន​ដើរ​តួនាទី​យ៉ាងសំខាន់ នៅក្នុងការថែរក្សាសន្ដិភាពសកលលោក។ ចាប់តាំងពីឆ្នាំ ២០០៦ មក យើង​បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពរបស់កម្ពុជាជាង ៩ ០០០ នាក់ ទៅ​បម្រើ​ការងារ​នៅ​ក្នុង​បេសក​កម្មរបស់អង្គការសហប្រជាជាតិចំនួន ១១ ដែលក្នុងនោះមានស្រ្ដីចំនួន ៨០០ នាក់។

សម្ដេច​បានបញ្ជាក់ថា «កងរក្សាសន្ដិភាពរបស់យើងបានដើរតួនាទីផ្ដល់នូវសេវាសារវន្តនានា ជាពិសេស នៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ការចូលរួមចំណែកនេះ មិនត្រឹមតែ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្តរបស់យើង ចំពោះសន្ដិភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែថែម​ទាំង​បាន​បង្ហាញ​អំពី​សារៈសំខាន់នៃការចូលរួមប្រកបដោយបរិយាបន្ន ក្នុងការថែរក្សាសុខសុវត្ថិភាព និង​ស្ថិរភាព​នៅ​ទូទាំងពិភពលោកផងដែរ»។

សម្ដេចធិបតី បន្ថែមថា ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារបរិស្ថាន ក៏មានភាពរឹងមាំដូចគ្នា តាម​រយៈ​កម្មវិថីរេដបូក (REDD+) កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ទប់ទល់​នឹងការប្រែប្រួលអាកាសធាតុ លើសពីនេះផែនការយុទ្ធសាស្ត្រ​​ឆ្លើយ​តប​ការ​ប្រែ​ប្រួល​​អាកាសធាតុកម្ពុជា (២០១៤-២០២៣) បង្ហាញពីអភិក្រម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រែ​ប្រួល​​អាកាសធាតុរបស់យើង ដោយផ្ដោតសំខាន់លើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ធនធានទឹក និងសុខភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងាំអនេះ គឺជាផ្នែកមួយ​នៃ​យុទ្ធសាស្រ្ដ​ដ៏​ទូលាយ​របស់កម្ពុជា ដើម្បីធានាបានថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ត្រូវបានសម្រេច​ស្រប​ជា​មួយនឹងការការពារបរិស្ថានផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm