សហជីពសាទរការអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន ក្រោយបានទស្សនកិច្ចដោយផ្ទាល់​នៅតំបន់ទាំងនោះ

2024/09/13 07:29:33 pm        409

ក្រុមសហជីពនៅកម្ពុជា បានបង្ហាញពីការគាំទ្រទៅលើគម្រោង​អភិវឌ្ឍន៍​នានា​របស់​រាជ​រដ្ឋាភិបាល​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ដែលបានចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ បង្កើតការងារ និងបង្កើនចំណូលដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ដែល​បាន​ចុះ​ទៅដោយ​ផ្ទាល់​នៅ​ខេត្ត​ដែល​ជាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង ក៏ដូចជាស្វែង​យល់​គម្រោង​ការអភិវឌ្ឍន៍​ខេត្តរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក​បាន​ឲ្យ​ដឹង​ថា ពិតជាមានអារម្មណ៍ថារំភើប និងមិននឹកស្មានទេថា អ្វីដែលធ្លាប់បានឮ គេបាន​ប្រឌិត​នូវ​អ្វីដែលជារឿងមិនពិត ហើយក៏ចង់ដឹងកាពិត​ថា​តើបង្គោល​ព្រំដែន​នៅ​កន្លែង​មួយ​ដែល​ទទួល​យក​បានទាំងអស់គ្នា។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក ប្រសិនបើចង់បានព័ត៌មានពិត និង​ចង់ដឹងជាក់ច្បាស់ អាចអញ្ជើញមកដោយផ្ទាល់ ដើម្បីកុំឲ្យចេះតែជឿក្រុមជ្រុលនិយម ឬជន​ក្បត់​ជាតិ​៣ជំនាន់ ដែលបានប្រឌិតនូវអ្វីដែលជាព្រំដែនមិនពិតប្រាកដ។ លោកបន្ថែមថា តាម​រយៈ​សុខសន្តិភាព ផ្តល់ឱកាសខ្ពស់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់​ចេញ​នូវ​ផែន​ការ​យ៉ាង​ច្បាស់​លាស់​នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពីមួយអាណត្តិ ទៅមួយអាណត្តិ ពិសេសខេត្តជាប់​ព្រំដែន​ប្រទេសជិត និងនៅតាមតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាមជាដើម ដើម្បី​ជំ​រុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។

ស្របគ្នានេះ លោកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បា​ន​សម្តែង​ការ​អរគុណចំពោះរាជរដ្ឋាភិបាល ដែលបានកសាងផ្លូវគមនាគមន៍យ៉ាងស្រួល ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយអាចធ្វើដំណើរយ៉ាងងាយស្រួល ដើម្បីទៅទស្សនា និង​មើល​ភាពជាក់ស្ដែងថាល្អប្រសើរយ៉ាងណា។ លោកស្រី សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹក​នាំ​ដោយ​គណបក្សប្រជាជនកម្ពុជា នឹងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខបន្តទៀត ដើម្បី​ឱ្យ​កម្ពុជា​កាន់តែរីកចម្រើន ហើយលោកស្រី ក៏នៅតែគាំទ្រចំពោះរាជរដ្ឋាភិបាល គាំទ្រសម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តទៅមុខ​ទៀត​ផង​ដែរ។

សូមបញ្ជាក់ថា ដើម្បីផ្តល់ឱកាស​ដល់ប្រជាពលរដ្ឋបានឃើញ​ដោយ​ផ្ទាល់នូវការ​អភិវឌ្ឍ​ជាក់​ស្តែង​នៅ​តាម​តំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជា​រួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគឦសាន។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរៀបចំដំណើរ​ទស្សន​កិច្ច​ទិសឦសាន​ដោយឥតគិតថ្លៃ ចាប់ពីខែកញ្ញា រហូតដល់បំណាច់ឆ្នាំ២០២៤។ រាល់ការ​ចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ នឹងផ្តល់ជូនដោយឥតគិតថ្លៃ និង​រាល់​ការ​ចំណាយទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm